Jump to content

ប្រព័ន្ធព្រះអាទិត្យ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង២១:៤៧ ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២ ដោយ RedBot (ការពិភាក្សា | ការរួមចំណែក) (r2.7.2) (រ៉ូបូ បន្ថែម: gn:Mbyjajerety Kuarahy rehegua)

ប្រព័ន្ធព្រះអាទិត្យ (Système Solaire) ជាប្រព័ន្ធមួយប្រភេទដែលគេហៅថា ប្រព័ន្ធភព (Système Planétaire)។ ប្រព័ន្ធព្រះអាទិត្យផ្សំឡើងដោយ ផ្កាយ​ចំនួនមួយ(ព្រះអាទិត្យ), និង ​វត្ថុវេហានានាដែលគោចរជុំវិញព្រះអាទិត្យ៖ ភពទាំង ៨ និង អង្គរណបធម្មជាតិ (Satallites Naturels) របស់ភពទាំងនោះដែលគេស្គាល់ចំនួន ១៦៥ អង្គ និង មានចុល្លអង្គរាប់លានទៀត៖ តារាសណ្ឋាន (Astéroïdes), វត្ថុកក (Corps Glacés), ផ្កាយដុះកន្ទុយ (Comètes), ម៉េតេអូរីតត៍ (Météorites), ធូលីអន្តរភព (Poussière Interplanétaire)។ ធាតុផ្សំនៃប្រព័ន្ធព្រះអាទិត្យទាំងអស់នេះត្រូវបានកកើតឡើងមកពីការរលាយពពកនៃម៉ូឡេគុលយក្សមួយ (Géant Nuage Moléculaire) កាលពី ៤៦ ពាន់លានឆ្នាំមុន (៤៦ ០០០ ០០០ ០០០)។ ម៉ាសមួយភាគធំរបស់ប្រព័ន្ធព្រះអាទិត្យគឺជាម៉ាសរបស់តារាព្រះអាទិត្យ។ ម៉ាសនៃវត្ថុទាំងអស់របស់ប្រព័ន្ធព្រះអាទិត្យគឺមួយចំណែកធំស្ទើរតែទាំងអស់ជាម៉ាសរបស់វត្ថុមួយចំនួនដែលសុទ្ធសឹងតែជាភពឯកោ (Planètes Solitaires) សុទ្ធសាធចំនួន ៨ ដែលគោចរជុំវិញព្រះអាទិត្យ។ គន្លងគោចររបស់ភពទាំង ៨ នេះមានរាងស្ទើរតែជារង្វង់ពេញលេញ ហើយឋិតក្នុងប្លង់ជាឌីសក៍ស្ទើរតែរាបស្មើដែលគេហៅឌីសក៍នេះថាជា ប្លង់អេលីបទីគ (Plan Eliptique)។ ក្នុងចំណោមភពទាំង ៨ នេះ, មានភពចំនួន ៤ ដែលតូចៗហើយឋិតនៅជិតព្រះអាទិត្យ (ពួកភពក្នុង Planètes Internes)។ បើរាប់ពីក្នុងទៅក្រៅ (ពីភពដែលជិតព្រះអាទិត្យជាងគេ) គឺ មាន ភព Mercure, ភព Vénus, ភព ផែនដី (Terre), ភព Mars។

បើគូរអោយស្រួលយល់, ប្រព័ន្ធព្រះអាទិត្យផ្សំឡើងដោយ៖ -ព្រះអាទិត្យ ដែលជាផ្កាយ (Etoile) មិនមែនជាភព (Planète) ទេ។ -ភពក្នុងរបស់ផែនដី (Planètes Telluriques Internes) ទាំង ៤ -ខ្សែអាស្តេរ៉ូអ៊ីតព័ទ្ធ (Ceinture d'astéroïdes) ដែលក្នុងនោះមាន អង្គសិលាតូចៗ (Petits Corps Rocheux), មហាឧស្ម័នក្រៅ (Géants Gazeux Externes) ទាំង ៤ (មិនមែនជាភពក្នុងរបស់ផែនដីទេ) -ខ្សែអាស្តេរ៉ូអ៊ីតព័ទ្ធទី២ដែលគេហៅថា ខ្សែព័ទ្ធ Kuiper (Ceinture de Kuiper) ដែលផ្សំដោយវត្ថុកក។

ហួសពីខ្សែព័ទ្ធ Kuiper នេះទៅគឺមាន ឌីសក៍នៃបំណែកវត្ថុ (Disc des objets épars/ DOE) ដែលសំនួនមួយនេះគេដាក់តាមទ្រឹស្តីលើកឡើងដោយលោក Jan Oort គឺ ពពកអ៊ូត (Nuage d'Oort)។ ហួសពីនេះទៅទៀតមាន អេល្យូប៉ូស (Héliopause) ដែលជាលីមីតរបស់ប្រព័ទ្ធព្រះអាទិត្យដោយសំអាងទៅលើការថយចុះនូវបរិមាណរបស់ ខ្យល់ព្រះអាទិត្យ (Vents Solaires) នៅត្រឹមនេះ (ដែលនៅត្រឹមនេះ ខ្យល់កាឡាក់ទីគ (Vents Galactiques) មានបរិមាណច្រើនជា ខ្យល់ព្រះអាទិត្យ)។

បើគេរាប់ភពទាំង ៨ នៃតាមលំដាប់ចំងាយពីជិតទៅឆ្ងាយ (ពីក្នុងទៅក្រៅ) ធៀបនឹងព្រះអាទិត្យនោះគេបាន៖ Mercure, Vénus, ភពផែនដី, Mars, Jupiter, Saturne, Uranus, Neptune។

ឧបនីយកម្មឈ្មោះភពទាំងនេះជាភាសាខ្មែរអាចធ្វើទៅបាន ត្រឹមថាឈ្មោះជាខ្មែរមិនស្របតាមបទដ្ឋាននានាជាតិដែលគេទទួលស្គាល់ជាទួទៅ។

ក្នុងចំណោមភពទាំង ៨ មានភពចំនួន ៦ ដែលមាន អង្គរណប (Satallites) គោចរជុំវិញពួកវា។ ចំណែកភពក្រៅនីមួយៗមាននូវ កងភព (Anneau Planétaire) មួយព័ទ្ធជុំវិញដែលផ្សំដោយធូលី និង កំទេចកំទីដទៃទៀត។ លើកលែងតែភពផែនដីមួយ, ភពដទៃទៀត (ភពទាំង ៧ ទៀត) គឺត្រូវបានគេដាក់ឈ្មោះតាម ទេវបុត្រ និង ទេពធីតា នានាដែលមានក្នុង និម្មិតកថារ៉ូម៉ាំង និង ក្រិចទាំងអស់។

នៅ​ពាក់កណ្ដាល​ឆ្នាំ ២០០៨ អង្គធាតុ​តូចៗ​បួន ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ថ្នាក់ កូនភព (dwarf​planets) ។ កូនភព​ ទាំង​បួន​នោះ​គឺ​៖ សឺរេស (Ceres) ស្ថិត​នៅ​ក្នុង​ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ និង​កូនភព​បី​ទៀត​មាន ភ្លុយតុង (Pluto) (នព្វគ្រោះ) ម៉ាគីម៉ាគី (Makemake) និង អៀរីស (Eris) ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ នៅ​ក្រៅ​ភព​ណិបទូន

ផ្កាយព្រះគ្រោះ រិសថា​ (Vesta)។

ភព​ចំនួន​ប្រាំមួយ និង​កូនភព​ពីរ​ទៀត ត្រូវ​បាន​វិល​ជុំវិញ​ដោយ​តារារណប​ធម្មជាតិ ដែល​គេ​ឱ្យ​ឈ្មោះ​ថា ព្រះចន្ទ (Moons) បន្ទាប់ពី ព្រះចន្ទ​របស់​ផែនដី ព្រះចន្ទ​នៃ​ភព​ខាងក្រៅ ត្រូវ​បាន​ហ៊ុមព័ន្ធ​ជុំវិញ​ជា​រង្វង់ ដោយ​ធូលី និង​ភាគ​ល្អិត​ផ្សេងទៀត​។

យត្តស័ព្ទ

មណ្ឌល​នៃ​ប្រព័ន្ធព្រះអាទិត្យ

មណ្ឌល

តាមធម្មតា គេ​ចែក​ប្រព័ន្ធព្រះអាទិត្យ ទៅ​ជា​មណ្ឌល​។ មណ្ឌល​ខាងក្នុង​នៃ​ប្រព័ន្ធព្រះអាទិត្យ រួម​បញ្ចូល​ភព​រឹង​បួន និង​ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ ហើយ​មណ្ឌល​ខាងក្រៅ សំដៅ​លើ​អ្វី​ទាំងអស់​ ដែល​ស្ថិតនៅ​ក្រៅ​ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ​។ ចាប់តាំងពី​ការ​រក​ឃើញ​ខ្សែក្រវាត់​ខាយព័រ​នៅ​ក្រៅ​ ភព​ណិបទូន គេ​បាន​កំណត់​យក​ភព​ឧស្ម័ន​យក្ស​ទាំង​បួន​ជា​មណ្ឌល​កណ្ដាល​។

ភព កូនភព និង​រូបធាតុ​តូចៗ​

នៅ​ខែសីហា ២០០៦ សហភាព​តារាសាស្ត្រអន្តរជាតិ (International Astronomical Union) បាន​កំណត់​និយមន័យ​នៃ​ភព ជា​ដំបូង ដោយសារ​ការ​រក​ឃើញ​ចក្រវាល​ថ្មី​មួយទៀត​ឈ្មោះ អៀរីស ហើយ​ការពិភាក្សា​ជាបន្តបន្ទាប់ គឺ​ស្ដីពី​ការ​ចាត់​ថ្នាក់​របស់​វា​។ តាម​និយមន័យ​នេះ គេ​បាន​ចែក​វត្ថុធាតុ ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ ជា​បី​ថ្នាក់​ផ្សេងគ្នា​គឺ​៖ ភព កូនភព និង​រូបធាតុ​តូចៗ​នៃ​ប្រព័ន្ធព្រះអាទិត្យ​។

ភពគឺជា​អង្គធាតុ​ទាំងឡាយ​ណា ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ មាន​ម៉ាស​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ខ្លួន​វា​មាន​រាង​ជា​ស្វ៊ែរ ហើយ​អាច​សម្អាត​វត្ថុ​តូចៗ​ដែល​ស្ថិត​នៅ​ជិត​គន្លង​គោចរ​របស់​ខ្លួន​។ ដោយ​ផ្អែក​តាម​និយមន័យ​នេះ ប្រព័ន្ធព្រះអាទិត្យ មាន​ភព​ចំនួន​ប្រាំបី ដែល​ត្រូវ​បាន​គេ​ស្គាល់​គឺ​៖ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និង​ភពណិបទូន​។ ភ្លុយតុង ត្រូវ​បាន​បាត់បង់​ឋានៈ​ជា​ភព ដោយសារតែ​វា​មិន​បាន​សម្អាត​វត្ថុធាតុ​ផ្សេង​ក្នុង​ខ្សែក្រវាត់​ខាយព័រ ដែល​ស្ថិត​នៅ​ជិត​គន្លង​របស់​ខ្លួន​ឡើយ​។

កូនភពគឺជា​អង្គធាតុ​ទាំងឡាយ​ណា ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ មាន​ម៉ាស​ធំ​គ្រប់គ្រាន់​ធៀប​នឹង​វត្ថុ​នៅ​ជុំវិញ​ដោយ​ទំនាញ​របស់​វា តែ​មិន​អាច​សម្អាត​វត្ថុធាតុ​ផ្សេង​ដែល​នៅ​ជិត​គន្លង​របស់​ខ្លួន​បាន​ ដូច​ភព​ឡើយ និង​ពុំ​មែន​ជា​តារារណប​។ តាម​និយមន័យ​នេះ ក្នុង​ប្រព័ន្ធព្រះអាទិត្យ មាន​កូនភព​ចំនួន​បួន ដែល​ត្រូវ​បាន​គេ​ស្គាល់​គឺ​៖ សឺរេស ភ្លុយតុង ម៉េកម៉េក និង​អៀរីស​។ អង្គធាតុ​ផ្សេង​ទៀត ទំនង​ជា​អាច​ចាត់​ចូល​ទៅ​ក្នុង​ថ្នាក់​ជា​កូនភព​ដែរ​នោះ​មាន​៖ សេដណា (Sedna) អ៊រគុស (Orcus) និង កៅអា (Quaoar) ។ កូនភព ដែល​វិល​ជុំវិញ មណ្ឌល​ត្រង់-ណិបទូនាន (the trans-Neptunian) ហៅ​ថា ភ្លុយតូអ៊ីដ (Plutoids) ។

ក្រៅពីនេះ អង្គធាតុ​ដទៃ​ទៀត​ដែល​វិញ​ជុំវិញ​ព្រះអាទិត្យ ហៅថា រូបធាតុ​តូចៗ​នៃ​ប្រព័ន្ធព្រះអាទិត្យ​។

ឧស្ម័ន ថ្ម និងទឹកកក

តារាវិទូ​ជាច្រើន បាន​កំណត់​ពាក្យស័ព្ទ​៖ ឧស្ម័ន ថ្ម និង ទឹកកក ដើម្បី​ពណ៌នា​ថ្នាក់​នៃ​វត្ថុធាតុ​ជាច្រើន ដែល​បាន​រក​ឃើញ​នៅ​ក្នុង​លំហ​។ ឧស្ម័ន គឺជា​រូបធាតុ​ដែល​ចំណុច​រលាយ​ទាប ដូចជា​៖ អាតូម​អ៊ីដ្រូសែន (H) អេល្យូម (He) និង ឧស្ម័ន​កម្រ (Noble) ។ ទឹកកក មាន​ដូចជា​៖ ទឹក (H2O: water) មេតាន (CH4: methane) អាម៉ូញ៉ាក់ (NH3: ammonia) និង កាបូនឌីអុកស៊ីត (CO2: carbon dioxide) ដែល​មាន​ចំណុច​រលាយ​រហូត​ដល់ ២00-៣00 ​អង្សា​កែវិន (Kevin) ។ ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ពាក្យស័ព្ទ ទាំង​នេះ​តាង​ដោយ​ការ​ប្រមូល​ផ្ដុំ​សារធាតុ ដែល​មាន​ចំណុច​រំពុះ​ទាប (ក្រោម ២០០-៣០០ អង្សា​កែវិន) រួម​មាន ទឹកកក និង ឧស្ម័ន អាស្រ័យ​ទៅ​នឹង​សីតុណ្ហភាព​។ ការ​ផ្លាស់ប្ដូរ​នេះ អាច​ជា ទឹកកក វត្ថុរាវ និង ឧស្ម័ន ដែល​ត្រូវ​បាន​គេ​ប្រទះ​នៅ​កន្លែង​ជាច្រើន​នៃ​ប្រព័ន្ធព្រះអាទិត្យ​។ ថ្ម (rock) ត្រូវ​បាន​គេ​ប្រើ​ដើម្បី ពណ៌នា​ពី​រូបធាតុ ដែល​មាន​ចំណុច​រលាយ​ខ្ពស់ (លើសពី ៥០០ អង្សា​កែវិន) ដែល​ជា​ធាតុ​ផ្សំ​ច្រើន​បំផុត​នៃ​ភព​រឹង​ ដូចជា​ស៊ីលីកាត (Si2O: silicates) ជាដើម​។

ខ្នាត​តារាសាស្ត្រ (Astronomical unit)

តារាវិទូ តែងតែ​វាស់​ចម្ងាយ​ដែល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ ដោយ​គិតជា​ខ្នាត​តារាសាស្ត្រ (AU) ។ ១ ខ្នាត​តារាសាស្ត្រ គឺ​កំណត់​យក​ចម្ងាយ​មធ្យម​ពី​ផែនដី​ទៅ​ព្រះអាទិត្យ ដោយ 1 AU = 149,598,000 km (92,956,000 mi) ។ ភ្លុយតុង មាន​ចម្ងាយ​ប្រហែល 38 AU ពី​ព្រះអាទិត្យ ខណៈ​ដែល ភពព្រហស្បតិ៍ មាន​ចម្ងាយ 5.2 AU ។ មួយ​ឆ្នាំពន្លឺ (light-year) មាន 63,240 AU ។

ព្រះអាទិត្យ

មណ្ឌល​ខាងក្នុង

ភពក្នុង

ខ្សែក្រវាត់​ផ្កាយព្រះគ្រោះ

មណ្ឌល​កណ្ដាល

ភពក្រៅ

ផ្កាយដុះកន្ទុយ

សង្ខេបជារូបភាព

Visual summary

A sampling of closely imaged solar system bodies, selected for size and detail. See also List of Solar System objects by size, List of natural satellites, List of minor planets, and Lists of comets. Images here are not an endorsement of natural color in visible light.

Solar System Summary
ឯកសារ:TheSun.png
ព្រះអាទិត្យ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស (កេតុ) ភពណិបទូន (រាហូ) ភពផែនដី ភពសុក្រ
ភពអង្គារ Ganymede Titan ភពពុធ Callisto Io ​ភពព្រះចន្ទ
Europa Triton Titania Rhea Oberon Iapetus Umbriel
ឯកសារ:Ariel-NASA.jpg
Ariel Dione Tethys Vesta Enceladus Miranda Proteus
Mimas Hyperion Phoebe Janus Amalthea Epimetheus Prometheus


ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA