Jump to content

ចំណាត់ថ្នាក់ក្រុម:ការរៀនសូត្រ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៤:០១ ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២ ដោយ ស៊ីន ម៉ាលី (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ ការរៀនសូត្រគឺជាការទទួលយកចំនេះដឹងផ្សេងៗន...)

ការរៀនសូត្រគឺជាការទទួលយកចំនេះដឹងផ្សេងៗនៅគ្រប់ទីកន្លែង។រៀនច្រើនកើនបញ្ញាដូចមានកំណាព្យកវី ក្រមង៉ុយមានបណ្ដាំថា៖ |- | នេះបទព្រហ្មប្រាជ្ញប្រែ||               || ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី |-

|	ឲ្យប្រិតប្រុងស្មាតី	||||គួរគប្បីឲ្យឧស្សាហ៏។

|- | កុំខ្ជិលកុំល្ងង់ពេក ||||ខំរៀនលេខរៀនអក្ខរា |-

|	រៀនគ្រប់សព្វធម៌អាថិ	||||ប្រាជ្ញាផ្សំនឹងគំនិត ។

|- | កំណើតកើតជាមនុស្ស|||| មើលឲ្យធ្លុះទោះឆ្ងាយជិត |-

|	ចេះស្ទាត់ប្រាកដពិត	||||គិតការអ្វីបានគ្រប់យ៉ាង។

|- | មនុស្សល្ងង់មិនផ្អើលភ្ញាក់||||ដូចភ្នែកខ្វាក់ទាំងសងខាង |-

|	មានរូបគ្មានអ្វីអាង	||||សាងបាបថោកកើតមកខ្លៅ។

|- | ពូជមនុស្សទោះខ្ពស់ទាប ||||កាត់តាមភាពត្រកូលផៅ |-

|	អាក្រក់ល្អសខ្មៅ||||	កាត់កូនចៅដូចដូនតា។

|- | ពូជល្ងង់មិនបានបួស ||||ទុកជាទោសនឹងសាសនា |-

|	អ្នកបួសចេះធម៌អាថិ	||||កូនសិក្សាខំរៀនសូត្រ ។

|- | ពូជខ្លៅមិនសូវប្រាជ្ញ|||| ពូជកោងកាចមិនសូវស្លូត |-

|	ពូជត្រង់ៗរហូត	||||ពូជភរភូតមិនផុតផៅ ។

|- | ឪពុកម្តាយស្លូតត្រង់ ||||ចិត្តមិនចង់ឲ្យកូនខ្លៅ |-

|	ជេរវាយស្តីប្រេដៅ||||	ឲ្យកូនចៅបានចេះដឹង។

|- | ឪពុកគ្មានតំរិះ ||||ឃើញកូនចេះមិនដែលខឹង |-

|	ឃើញកូនខំប្រិតប្រឹង||||	ឪពុកដឹងតែងត្រេកអរ។

|- | ដាស់តឿនកើនរំលឹក ||||ជេរល្ងាចព្រឹកខ្លាចកូនក្រ |-

|	ចង់ឲ្យតែកូនល្អ	||||លោមអង្វរឲ្យកូនខំ។

|- | កូនកាចបំពេញទុក្ខ|||| ម្តាយឪពុកមានបារម្ភ |-

|	កូនស្លូតដឹងគួរសម||||	មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។

|- | ឪពុកម្តាយក្សត់ខ្សោយ ||||កុំបណ្តោយឲ្យអាប់យស |-

|	ខំរៀនឲ្យបានខ្ពស់	||||គ្រាន់សង្រ្គោះដល់មេបា។

|- | អ្នកល្ងង់ហេតុពីខ្ជិល ||||ឥតមន្ទិលរឿងធម៌អាថិ |-

|	គួរកូនចៅសិក្សា	||||រៀនអក្ខរាទាំងប្រុសស្រី។

|- នៅក្នុងកំណាព្យទាំងនេះសុទ្ឋតែចង់បង្ហាញយ៉ាងជាក់ច្បាស់ថាកុំអោយយើងទាំងអស់គ្នាខ្ជិលក្នងការរៀនសូត្រ ត្រូវតែខឹតខំប្រឹងប្រែងមើលឆ្ងាយជិត។ នឹងដាស់ទៀងអោយយើងទាំងអស់គ្នាធ្វើជាមនុស្សល្អ ត្រូវចេះអត់អោនអោយអ្នកដ៏ទៃ ចេះអធ្យាស្រ័យចំពោះគ្នានឹងគ្នា។ យ៉ាងណាមិញបើយើងមានចំនេះដឹងនៅក្នុងខ្លួនហើយគឺធ្វើអោយគ្រួសារបានថ្កុំថ្កើងកេរ្តិ៍ឈ្មោះថែមទៀតផង។

ទំព័រ​ក្នុង​ចំណាត់​ថ្នាក់​ក្រុម "ការរៀនសូត្រ"

ចំណាត់ថ្នាក់ក្រុមនេះមានទំព័រមួយដូចខាងក្រោម។