គណៈកម្មាធិការជាតិអូឡាំពិក

គណកម្មាធិការអូឡាំពិកជាតិ (ជាភាសាអង់គ្លេស៖ National Olympic Committees) ហៅកាត់ថា NOCs គឺជាស្ថាប័នតំនាងអោយប្រទេសជាតិនីមួយៗនៅក្នុងអូឡាំពិកពិភពលោក។ វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណកម្មាធិកាអូឡាំពិកអន្តរជាតិ និងមានទំនួលខុសត្រូវក្នុងការរៀបចំប្រទេសរបស់ខ្លួន ក្នុងការចូលរួមកីឡាអូឡាំពិក។ ស្ថាប័នទាំងនេះមានលទ្ឋភាពឧទ្ទេសនាមក្រុងដែលស្ថិតនៅក្នុងប្រទេសខ្លួនអោយធ្វើជាបេក្ខជនក្នុងការជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនាពេលអនាគត។ NOCs ក៏មាននាទីជំរុញនិងលើកស្ទួយកីឡាករ បណ្ដុះបណ្ដាលគ្រូបង្វឹកនិងមន្ត្រីកីឡា ទៅតាមស្ដង់ដារជាតិរបស់ប្រទេសពួកគេ។
មកទល់នឹងឆ្នាំ២០០៨ NOCs មានចំនួន ២០៥ តំនាងរដ្ឋអធិបតេយ្យនានា និងតំបន់ភូមិសាស្ត្រនានា។ រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំង១៩២ និងដែនដី១៣ដូចខាងក្រោម មានគណកម្មាធិការជាតិអូឡាំពិករៀងៗខ្លួន៖
- តៃវ៉ាន់ (សាធារណរដ្ឋចិន) ត្រូវបានដាក់ឈ្មោះជា ចិនតៃប៉ិ ដោយ IOC
- ដែនដីប៉ាឡេស្ទីន ត្រូវបានដាក់ឈ្មោះជា ប៉ាឡេស្ទីន ដោយ IOC
- ដែនដីទាំង៤របស់សហរដ្ឋអាមេរិក៖ សាម៉ូវអាមេរិក ហ្គាំ ព័រតូរីកូ និង កំរងកោះវឺជីនសហរដ្ឋ(ត្រូវបានដាក់ឈ្មោះត្រឹម កំរងកោះវឺជីន ដោយ IOC)
- ដែនដីឯនាយសមុទ្រទាំង៣របស់ចក្រភពអង់គ្លេស៖ ប៊ែរមូដា កំរងកោះវឺជីនអង់គ្លេស និង កំរងកោះខេយមែន
- ប្រទេសចំនុះទាំង២នៃព្រះរាជាណាចក្រហុល្លង់៖ អារូបា និង អង់ទីយហុល្លង់
- ហុងកុង តំបន់រដ្ឋបាលពិសេសនៃសាធារណរដ្ឋប្រជាមានិតចិន
- កំរងកោះឃុក រដ្ឋចំនុះរបស់ញូហ្សៀលែន
គ្រប់គណកម្មាធិការអូឡាំពិកជាតិទាំងអស់ជាសមាជិកនៃ សមាគមនៃគណកម្មាធិកាអូឡាំពិកជាតិ ដែលចែកជាសមាគមតូចៗតាមទ្វីបទាំង៥៖
ទ្វីប | សមាគម | NOCs | NOC ចំនាស់ជាងគេ | NOC ក្មេដខ្ចីជាងគេ | |
---|---|---|---|---|---|
![]() |
ទ្វីបអាហ្វិក
|
សមាគមនៃគណកម្មាធិការជាតិអូឡាំពិកអាហ្វ្រិក | ៥៣ | អេហ្ស៊ីប (១៩១០) | អេរីទ្រា (១៩៩៩) |
ទ្វីបអាមេរិក
|
អង្គការកីឡាទ្វីបអាមេរិក | ៤២ | សហរដ្ឋអាមេរិក (១៨៩៤) | ដូមីនីកា (១៩៩៣) សាំងឃិតស៍និងនេវីស (១៩៩៣) សាំងលូសៀ (១៩៩៣) | |
ទ្វីបអាស៊ី
|
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី | ៤៤ | ជប៉ុន (១៩១២) | ទីម័រខាងកើត (២០០៣) | |
ទ្វីបអឺរ៉ុប
|
គណកម្មាធិការអូឡាំពិកអឺរ៉ុប | ៤៩ | បារាំង (១៨៩៤) | ម៉ុងតេនេហ្គ្រោ (២០០៧) | |
ទ្វីបអូសេអានី
|
គណកម្មាធិការជាតិអូសេអានី | ១៧ | អូស្ត្រាលី (១៨៩៥) | ទូវ៉ាលូ (២០០៧) |
បញ្ជី NOCs តាមកាលបរិច្ឆេទទទួលស្គាល់
ខាងក្រោមនេះជាបញ្ជីតាមកាលបរិច្ឆេទ NOCs ទាំង២០៥ ដែលត្រូវបានទទួលស្គាល់ដោយគណកម្មាធិការអូឡាំពិកអន្តរជាតិ តាំងពីកំនរកំនើតរបស់វានៅឆ្នាំ១៩៨៤។ គណកម្មាធិការភាគច្រើនត្រូវបានបង្កើតឡើងជាច្រើនឆ្នាំមុនពេលមានការទទួលស្គាល់ជាផ្លូវការ ហើយមានខ្លះទៀតដែលត្រូវបានទទួលស្គាល់ភ្លាមៗបន្ទាប់ពីបង្កើត។ រដ្ឋពីអតីតកាលដែលមិនមាននាពេលបច្ចុប្បន្ន (ដូចជា សហភាពសូវៀត ឆេកូស្លូវ៉ាគី ជាដើម) មិនត្រូវបានរាប់បញ្ចូលទេ។ ជំនួសនោះរដ្ឋបច្ចុប្បន្នដែលក្លាយពីរដ្ឋទាំងនោះត្រូវបានរាប់បញ្ចូល។
គណកម្មាធិការជាតិអូឡាំពិកដែលមិនត្រូវបានទទួលស្គាល់
គណកម្មាការអូឡាំពិកម៉ាកាវ៖ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ និង បានព្យាយាមចុះឈ្មោះជាសមាជិក IOC ដែរ តែមិនងត្រូវបានគេទទួលស្គាល់ជាផ្លូវការទេ។ ហេតុនេះហើយ មិនងមានកីឡាករដែលចូលរួមប្រកួតកីឡាអូឡាំពិកក្រោមឈ្មោះ "ម៉ាកាវ, ចិន" ទេ។