អាហ្វហ្កានីស្ថាន
| |||||
![]() | |||||
រដ្ឋធានី | កាប៊ូល | ||||
ប្រមុខរដ្ឋ | ហាមីដ ការសៃ | ||||
ភាសាផ្លូវការ | ភាសាអារ៉ាប់ | ||||
ភ្លេងជាតិ | មីលី ស៊ូរ៉ូដ | ||||
បាវចនា | អត់មាន | ||||
ផ្ទៃដី | ៦៤៧ ៥០០ គម២ | ||||
ចំនួនប្រជាជន – ដង់ស៊ីតេ/គម² |
២៨ ១៥០ ០០០ (លេខទី ៣៧) ៤៣.៥ នាក់/គម² | ||||
រូបបិយបណ្ណ | អាហ្វហ្កានី (AFN) | ||||
ល្វែងម៉ោង | UTC +៤ | ||||
កូដទូរសព្ទប្រទេស | +៩៣ | ||||
កូដកម្មសិទ្ធិប្រទេស | .af |
សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន គឺជាប្រទេស នៅទ្វីបអាស៊ីកណ្ដាល ដែលជិត ប្រទេសប៉ាគីស្ថាន ប្រទេសអ៊ីរ៉ង់ ប្រទេសទួរមេនីស្តង់ ប្រទេសអ៊ុយប៊ែរគីស្តង់ ប្រទេសតាហ្ស៊ីគីស្តង់ និង សាធារណរដ្ឋប្រជាមានិតចិន ។
ប្រវត្តិ
ប្រវត្តិសាស្ត្រថ្មី ៗ របស់ប្រទេសអាហ្វហ្កានីស្ថាន កើតឡើងដោយ សារសង្គ្រាម និង ការរំជើបរំជួលផ្ទៃក្នុង ។ សហភាពសូវៀត បានចូលមក ឈ្លានពាននៅ ឆ្នាំ១៩៧៩ ប៉ុន្តែ កម្លាំងដែលមក ឈ្លានពានត្រូវដក ចេញ ទៅវិញនៅ រយៈពេល ១០ឆ្នាំ ក្រោយមក ដោយសារ កម្លាំងតស៊ូប្រឆាំង នឹងរបបកុំមុយនីស របស់អាហ្វហ្កានីស្ថាន ។ របប កុំមុយនីស នៅក្នុង ទីក្រុងកាបូល បានរលំរលាយ ទាំងស្រុង នៅ ឆ្នាំ១៩៩២ ។
ការតស៊ូប្រឆាំងបានផ្ទុះ ឡើងជាបន្តបន្ទាប់ក្នុង ចំណោមចលនាតស៊ូ របស់អាហ្វហ្កានីស្ថានផ្សេងៗ គ្នា បានជួយដល់ ពួកតាលីបង់ ជាចលនាបណ្ដាញគាំទ្រប៉ាគីស្ថានមួយ ដែលបានតស៊ូដើម្បីបញ្ចប់ពួកជ្រុលនិយម និងសង្គ្រាមក្នុងស្រុក ដែលបានបង្រួបបង្រួមប្រទេស ជាយថាហេតុ។ ពួកតាលីបង់បានឈ្លានរឹបអូសយកទីក្រុងកាបុលបាននៅឆ្នាំ១៩៩៦ និងអាចចាប់យកប្រទេសជាច្រើនដែលនៅក្រៅជម្រកសុវត្ថិភាពនៃពួកសម្ព័ន្ធមិត្តខាងជើងបានជាដំបូងនៅភូមិភាគឦសាន។ យោងទៅតាមការវាយប្រហារដោយភារវកម្មកាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ ទាហានសហរដ្ឋអាមេរិក និង ទាហានសម្ព័ន្ធមិត្ត រួមទាំងទាហានសម្ព័ន្ធមិត្តខាងជើងបានផ្ដួលរំលំពួកតាលីបង់ដែលផ្ដល់ជម្រកដល់អូសាម៉ា ប៊ីនឡាឌែន។ នៅចុងឆ្នាំ២០០១ កិច្ចប្រជុំមួយនៅទីក្រុងប៊ុន ប្រទេសអាល្លឺម៉ង់ បានបង្កើតនូវបែបបទមួយសម្រាប់ការស្ថាបនានយោបាយឡើងវិញ ដែលផ្ដល់លទ្ធផលចុងក្រោយនៅក្នុងការស្ថាបនារដ្ឋធម្មនុញ្ញ និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០០៤។ នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០០៤ ហាមីដ កាហ្សៃ បានក្លាយជាប្រធានាធិបតីដែលឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រទេសអាហ្វហ្កានីស្ថាន។