Jump to content

វិបត្តិក្នុងុរាជវង្សខ្មែរ​និងការជ្រៀតជ្រែករបស់យួន

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៤:២២ ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ដោយ 203.176.130.49 (ការពិភាក្សា) (បានបង្កើតទំព័រដែលផ្ដើមដោយ ត្ដិក្នុងរាជវង្សខ្មែរ និងការជ្រៀតជ្រែករប...)

ត្ដិក្នុងរាជវង្សខ្មែរ និងការជ្រៀតជ្រែករបស់យួន មកដល់សតវត្សទី១៧ ប្រទេសខ្មែបានបើកទំព័រប្រវត្ដិសាស្រ្ដថ្មីមួយ ដែលពោរពេញទៅដោយមេរៀនជូរចត់ សំរាប់ អោយបច្ឆាជនខ្មែរយកទៅត្រិះរិះពិចារណារកហេតុផល ហើយទាញយកការពិសោធន៍ពីសកម្មភាពរបស់ដូនតា ខ្លួន ក្នុងបំនងធ្វើយ៉ាងណាកុំអោយធ្លាក់ទៅក្នុងរឿងចាស់ដដែលទៀត។ ប្រតិកម្មប្រឆាំងសៀម និង ចំនងមេត្រីភាពជាមួយយួន ព្រះបរមរាជាទី៨ ស្រីសុរិយោពរ ១៦០៣ – ១៦១៨ រួចមកហើយ យើងបានឃើញប្រភបអឺរ៉ុប និង ប្រភពខ្មែរបានផ្ដល់ពត៌មានប្លែកគ្នាបន្ដិចអំពីការដែលព្រះស្រីសុរិ យោពរ វិលត្រលប់ចូលមាតុប្រទេសវិញ។ ប៉ុន្ដែរាជពង្សាវតារខ្មែរទាំងអស់បាននិយាយស្របគ្នាថា ដែលព្រះស្រី សុរិយោពរ បានធ្វើមាតុភូមិនិវត្ដន៍នោះ គឺដោយសារការមានសំនូមពរពីប្រះអយ្យការរបស់ព្រះអង្គចំពោះព្រះ ចៅសៀម ក្នុងបំនងអោយស្ដេចអង្គនេះបានមកគ្រប់គ្រងអានាប្រជារាស្រ្ដជាជំនួស ព្រះកែវហ្វាចៅពញាញោម ដែលជាស្ដេចមិនប្រកបដោយទសពិធរាជធម៌។ កាលដែលព្រះស្រីសុរិយោពរ យាងដល់ប្រទេសភ្លាម ព្រះអង្គយាងទៅគង់នៅកោះស្លាកែត (ទល់មុខនឹងជ្រាយ អំពិលសព្វថ្ងៃ)។ សំដេចព្រះទេវីក្សត្រី សំដេចព្រះកែវហ្វា និងព្រះរាជវង្សានុវង្សក៏បានយាងទៅគង់នៅទីនោះ ដែរ។ អែកសារខ្មែរខ្លះនិយាយថា ព្រះស្រីសុរិយោពរ ទ្រង់បានបញ្ជាអោយលើកទ័ពទៅបង្ក្រាប ស្រុកតូច ស្រុកធំ ខ្លះក៏ព្រមចុះចូល ខ្លះក៏នៅ។ ចំនែកអែកែវព្រះភ្លើង ដេលបានបះបោរតាំងពីរាជ្យព្រះកែវហ្វាចៅពញាញោម នោះត្រូវ តេជោមាស លើកទ័ពទៅចាប់បាន។ តមកព្រះស្រីសុរិយោពរ ទ្រង់នាំសារទៅក្រុង ស្រីអយុធ្យា ទទួលព្រះចៅសៀមសូមព្រះរាជបុត្រទាំងពីរ គឺព្រះជ័- យជេដ្ឋា និង ព្រះ អុទ័យ អោយត្រលប់មកប្រទេសខ្មែរវិញ។ ព្រះស្រីសុរិយោពរទ្រង់បានបញ្ជាព្រះរាជបុត្រទាំង ពីរអង្គអោយលើកទ័ពចេញប្រាមប្រាប់អស់ស្រុកតូចធំដែលមិនទាន់ចុះចូល។ គួរគប្បីបញ្ជាក់ថាការដែលស្រុកទេ សធ្លាក់ទៅក្នុងស្ថានភាពវិកវរដូច្នេះ គឺមកពីអំនាចកន្ដាលក្នុងរជ្ជកាលមុនៗ មានភាពទន់ខ្សោយ។ ម៉្លោះហើយពួក ស្ដេចត្រាញ់ ក៏តាំងខ្លួនជាធំរៀងៗខ្លួន ដូចជាព្រះរាមបាទី ព្រះរាមទ្រាំង ព្រះរាមត្បូងឃ្មុំ ព្រះរាមបាភ្នំ។ នៅឆ្នាំខាលសំរិទ្ធិស័ក សំដេចព្រះកែវហ្វា ដែល សំដេចទេវីក្សត្រី បានបន្ថយចេញពីការគ្រងរាជសម្បត្ដិនោះដោ យមានព្រះទ័យគុំគួន បានអោយស្ម័គ្របក្សពួកមកបំរុងធ្វើគតព្រះស្រីសុរិយោពរ តែពុំបានសំរេចហើយត្រូវព្រះបិ តុលាចាប់បានយកទៅប្រហារជីវិតតាមទោសប្រពៃនី។ នៅគ.ស.១៦១៣ ព្រះស្រីសុរិយោពរ ទ្រង់បានទទួលអភិសេកអោយឡើងសោយរាជសម្បត្ដិដោយមានព្រះនាម សំរាប់រាជថា សំដេចព្រះរាជអោង្ការព្រះស្រីសុរិយោពរបរមរាជា (បរមរាជាទី៨)។ តាមអែកសារខ្លះថា ព្រះអង្គ មានព្រះនាមសំរាប់រាជថា ព្រះបាទសំដេចព្រះបរមរាជាធិរាជរាមាធិបតី(៣៦)។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះបរមរាជាស្រីសុរិយោពរ ទ្រង់ព្រះភូសាសឿគ្រុយ (អាវផាយ) បែបថៃ ហើយទ្រង់ បញ្ញាត្ដិអោយបន្ដាមុខមន្រ្ដីធំតូច នាយមហាតលិក នាយពលធ្វើសឿគ្រុយពោក់ មិនបានរុំសំពត់ស្បៃដូចកាលនៅ ក្រុងលង្វែកទេ រួចព្រះអង្គទ្រង់បញ្ញាត្ដិទូល អោយឆ្លើយថា ព្រះស្រីសពេជសំដេចនរនាថ ហើយព្រះអង្គបញ្ញត្ដិ អោយបន្ដាខុនណាងអ្នកស្រីហៅថា អូវពុក អោយហៅសំដេចព្រះអគ្គមហេសីថា ម៉ែ បន្ដាស្ដេចក្រៅអំពីស្ដេច ទ្រង់រាជថា ព្រះបាទអម្ចាស់(៣៦)។ ដូច្នេះយើងឃើញថាព្រះ បរមរាជាស្រីសុរិយោពរ ទ្រង់បានធ្វើសន្ដិភាវកម្មអោយប្រទេសបានរាបទាបឡើងវិញ ក៏ប៉ុន្ដែប្រទេសខ្មែរត្រូវទទួលអិទ្ធិពលយ៉ាងខ្លាំងពីពួកសៀម។ ប្រតិកម្មមួយបានផ្ទុះឡើងប្រឆាំងនឹងការទទួលយក ទំនៀមទំលាប់សៀមមកបង្ខំអោយខ្មែរប្រើជាហេតុបន្ដាលអោយព្រះរាជាទ្រង់ដាក់រាជនៅគ.ស.១៦១៨ ថ្វាយទៅ ព្រះរាជបុត្រច្បង គឺព្រះជ័យជេដ្ឋា។ ទំនាក់ទំនងជាមួយយួន ប៉ុន្ដែគួរគប្បីបញ្ជាក់ដែរថា ទោះបីព្រះអង្គទ្រង់បានបញ្ជូលអិទ្ធិពលសៀមមកក្នុងប្រទេសខ្មែរក៏ដោយ ក៏ព្រះបរម រាជាស្រីសុរិយោពរ ទ្រង់បាននឹកគិតទសដល់អនាគតរបស់ប្រទេជាតិដែរ។ ព្រះអង្គទ្រង់បានឈ្វេងយល់ថា អិទ្ធិ ពលរបស់សៀមមកលើប្រទេសព្រះអង្គនោះមានទំងន់ខ្លាំងក្លាណាស់។ ម៉្លោះហើយ ដើម្បីដោះប្រទេសអោយ ចេញផុតពីក្រញ៉ាំអិទ្ធិពលសៀមនោះ ព្រះអង្គពុំបានធ្វើការទាក់ទងជាមួយជនជាតិអឺរ៉ុបដូចព្រះរាជាមុនៗទៀតទេ តែព្រះអង្គបានទៅចងស្ពានមេត្រីជាមួយយួនម្ដងវិញដោយទ្រង់មានបំនងយកអិទ្ធិពលយួននេះទៅទប់ទល់នឹង អិទ្ធិពលសៀម។ គួរគប្បីជ្រាបថា ក្រោយពីបានរំដោះខ្លួនចេញផុតពីនឹមចិនអស់រយៈពេលជាងមួយពាន់ឆ្នាំមក (១១១មុន គ.ស. គ.ស.៩២៣) ស្ដេចយួនក្នុងរាជវង្សលី បានផ្ដើមការវាយលុកប្រទេសចំប៉ាចាប់ពីសតវត្សទី១១ តទៅ។ នៅគ.ស ១៤៧០ ស្ដេចយួនព្រះនាម លេ ថាញ់ទោ ទ្រង់វាយយកបានរាធានី វិជ័យ របស់ចាមដែលនៅពេលនោះមានពល ទាហានស្លាប់ដល់ទៅ ៤០០០០នាក់។ ជោគជ័យដ៏ធំសំបើមនេះរបស់ជនជាតិយួនបានរុញច្រាន ព្រំប្រទល់ប្រទេ សចំប៉ា ចុះឆ្ងាយមកទិសខាងត្បូងទៀតគឺមកដល់ជ្រោយ វារេល្លា។ នៅគ.ស១៦០០ ប្រទេសយួនត្រូវបាត់បង់អែក ភាពរបស់ខ្លួន ទឹកដីត្រូវបែងចែកជាពីរ ខាងជើងជារបស់រាជវង្សលេ ដែលមានពួកស្ដេចត្រាញ់ ទ្រិញ ជាអ្នកគាំទ្រ ខាងត្បូងត្រូវបានទៅពួកស្ដេចត្រាញ់ ង្វៀង។ ប៉ុន្ដែទោះបីមានវិបត្ដិផ្ទៃក្នុងក៏ដោយក៏ពួកង្វៀង បានបន្ដការវាយ ដន្ដើមយកទឹកដីប្រទេសចំប៉ា ទាល់តែអស់រលីង។ ក្នុងក្របខ័ណ្ឌពង្រីកទឹកដីនេះ យួនបានវាយយក • ភូយេន នៅគ.ស ១៦១១ • ខាញ់វា នៅគ.ស.១៦៥១ • ប៊ិញធ្វឹង នៅគ.ស ១៦៩៣ ដូច្នេះយើងឃើញថានៅស.វទី១៧នេះ យួនបានក្លាយជាមហាអំនាចមួយជាអ្នកនៅជិតខាងរបស់ខ្មែរយើង។ គឺ ក្នុងកាលទេសៈនោះហើយដែលព្រះបរមរាជាស្រីសុរិយោពរ បានទៅចងសំព័ន្ធមេត្រីជាមួយយួនដោយស្ដីដន្ដើង បុត្រីស្ដេចយួន ដើម្បីរៀបរាជាអភិសេកជាមួយព្រះរាជបុត្រច្បងនាមជ័យជេដ្ឋា។ តាមរាជពង្សាវតារខ្មែរ ក្សត្រី យួនអង្គនេះមាននាមថា អង្គចូវ ហើយនេះជាព្រឹត្ដិការណ៍មួយមានសារៈសំខាន់ខ្លាំងណាស់ផង តែគួរអោយស្ដា យ!. ព្រោះអែកសារយួនពុំមានកត់ត្រា រឿងនេះអោយបានច្បាស់លាស់សោះ។ បើតាមប្រវត្ដិសាស្រ្ដយួនម្នាក់ ថា ក្នុងអែកសារមួយឈ្មោះ លីយេត ទ្រុយែនចែនប៊ិយេន ត្រង់វគ្គនិយាយពីក្សត្រីបាននិយាយថា ស្ដេច ហ៊ី តុង មានបុត្រី ៤នាក់ ក្នុងចំនោមនោះបុត្រី ២នាក់គឺនាង ង៉ុក លៀន និង ង៉ុក ដាញ់ គេឃើញមានកត់ត្រាច្បាស់លាស់ ពីប្រវត្ដិ ប្ដី និង កូន។ ចំនែកអែបុត្រី២នាក់ទៀតគឺ ង៉ុក វាន និង ង៉ុក ខ្វា គេមិនស្គាល់ពីប្រវត្ដិប្ដី និង កូនយ៉ាងណា ទេ។ អ្នកប្រវត្ដិសាស្រ្ដរូបនោះបានចោទសួរនៅទីបញ្ចប់ថា បើដូច្នោះ តើនាងណាមួយត្រូវជាមហេសីរបស់ជ័យ ជេដ្ឋាទី២ ? (៣៧)។ ប៉ុន្ដែបើតាមអ្នកនិពន្ធយួនម្នាក់ទៀត លោកអះអាងថា ជ័យជេដ្ឋាទី២ បានរៀបអភិសេក ជាមួយនាង ង៉ុក វានជាបុត្រីរបស់ស្ដេច ង្វៀង សៃវឿង ដែលបានសោយរាជពីគ.ស. ១៦១៣ ដល់ ១៦៣៥(៣៨) ត្រង់នេះគួរគប្បីបញ្ជាក់ថា នៅតំបន់ ធ្វឹង វា នៅក្រុងវេសម័យនោះ មានស្ដេចមួយអង្គសោយរាជពីគ.ស ១៦១៣ ដល់១៦៣៥ ពិតមែន។ ស្ដេចអង្គនេះនៅមាននាមមួយទៀតថា ង្វៀង ភុកង្វៀង ហើយពេលឡើងសោយរាជទ្រ ង់មានព្រះនាមថា ហ៊ីតុងហៀនវាន់វាងជេ ។ បើដូច្នោះ មហេសីរបស់ ជ័យជេដ្ឋា គឺពិតជាបុត្រីរបស់ស្ដេចអង្គ នេះហើយ តែយើងមិនហានសន្និដ្ឋានថា ត្រូវនឹងនាងណាមួយក្នុងចំនោមនាងទាំងពីរ គឺ ង៉ុក វាន និង ង៉ុកខ្វា។ មានចំនុចមួយទៀតដែលគួរអោយបញ្ជាក់ដែរថា បើតាមអែកសារយួន (៣៧) គឺជ័យជេដ្ឋាអង្គអែងទេ ដែល បានទៅស្ដីដន្ដឹងបុត្រីស្ដេចយួនដោយសង្ឃឹមថា នឹងបានការគាំទ្រពីស្ដេចក្រុងវេ ដើម្បីទប់ទល់ នឹងការគំរាមគំ ហែងរបស់សៀម។ ការអះអាងនេះ ឃើញថាសមហេតុសមផលគួរអោយជឿបានដែរ ព្រោះរាជភិសេករវាង ព្រះជ័យជេដ្ឋា និងក្សត្រីយួនមានប្រារព្វធ្វើឡើងនៅគ.ស.១៦២០ គឺនៅពេលព្រះអង្គទ្រង់ឡើងសោយរាជបាន២ ឆ្នាំហើយ(១៦១៨)។ ប្រភពដដែលបានបន្ថែមទៀតថា ដែលស្ដេចយួនព្រមលើកបុត្រីថ្វាយ ជ័យជេដ្ឋាព្រោះព្រះ អង្គបានគិតវែងឆ្ងាយណាស់!.. ទំនាក់ទំនងជាមួយជនជាអឺរ៉ុប ជំពោះទំនាក់ទំនងជាមួយជនជាតិអឺរ៉ុប ខ្មែរបានស្គាល់ជនជាតិអង់គ្លេសជាលើកដំបូងនៅគ.ស ១៦១២ ព្រោះ នៅឆ្នាំនោះជនជាតិអង់គ្លេសទី១ ឈ្មោះ ភេធើរ ហ្លូរីស បានធ្វើដំនើរតាមដងទន្លេមេគង ហើយបានមកដល់ក្រុ ងភ្នំពេញនៅខែកក្កដា។ ក៏ប៉ុន្ដែរហូតមកដល់គ.ស.១៦៥១ ទើបក្រុមហ៊ុនឈ្មោះ East India Company (ក្រុម ហ៊ុនអង់គេសនៅប្រទេសអិន្ឌាខាងកើត) បានយកចិត្ដទុកដាក់ខ្លាំង ក្នុងការធ្វើជំនួញជាមួយប្រទេសខ្មែរ(៣៩) ព្រះបាទជ័យជេដ្ឋាទី២ ១៦១៨ – ១៦២៨ ព្រះជ័យជេដ្ឋា បានឡើងសោយរាជនៅគ.ស. ១៦១៨ ដោយមានព្រះនាមសំរាប់រាជថា សំដេចព្រះរាជអោង្ការ ព្រះជ័យជេដ្ឋាធិរាជរាមាធិបតី អ្នកប្រវត្ដិសាស្រ្ដនិយមហៅព្រះអង្គថា ព្រះជ័យជេដ្ឋាទី២។ ព្រះអនុជត្រូវបានតែង តាំងជាមហាអុបរាជ ហើយទទួលព្រះនាមថា ព្រះអុទ័យបរមរាជា។ អែព្រះបិតាលោកគង់នៅជាអុភយោរាជ ប៉ុន្ដែនៅឆ្នាំនោះព្រះអង្គក៏សោយទីវង្គតទៅក្នុងជន្មាយុ ៦៤វស្សានៅព្រះរាជវាំងល្វាអែម។ ព្រះបាទជ័យជេដ្ឋាទី ២ទ្រង់បានបោះបង់ចោលនូវទំនៀមទំលាប់សៀម ហើយលើកយកទំនៀមទំលាប់ខ្មែរមកប្រើជំនួសវិញ ហើយ ដើម្បីបង្ហាយអោសៀមឃើញថាព្រះអង្គមិនទទួលស្គាស់នូវអំនាចរបស់សៀមមកលើប្រទេសខ្មែរទេ ព្រះអង្គក៏ លើករាជធានីពីល្វាអែម ទៅតាំងនៅក្រុងអុដុង្គនៅគ.ស ១៦២០។ នៅគ.ស១៦២៣ ព្រះអង្គទ្រង់បញ្ជាអោយសា ងព្រះចេតិយធំឈ្មោះ ព្រះចេតិយត្រៃត្រឹង នៅលើភ្នំព្រះរាជទ្រព្យដើម្បីតំកល់ព្រះអដ្ឋិធាតុព្រះបិតា។ ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បញ្ញាត្ដិអោយបន្ដាមុខមន្រ្ដីធំតូច និង បន្ដាមហាតលិក នាយពល អោយទូលឆ្លើយថា សំដេចព្រះនារាយណ៍នរនាថ។ព្រះអង្គទ្រង់លើកអ្នកអង្គចូវព្រះរាជបុត្រីយួនអោយឡើង ជាអគ្គមហេសីហៅសំ ដេចព្រះភគវតីព្រះស្រីវរក្ស ត្រី។ ក្នុងរជ្ជកាលរបស់ព្រះ អង្គមានផ្ទៀងផ្ទាត់រៀបរៀ ងព្រះរាជក្រិត២៤ក្រម មាន ក្រមសុភាធិបតីក្រម ទសភរិ យាក្រម ចែកពលក្រម អុទេ នក្រមសុរងសង្ឃក្រម ពល ទេពក្រមសួស្ដី៘(២៩)។ កាលដែលមិនទាន់សោយរា ជព្រះជន្មបាន ២៦វស្សាព្រះ ជ័យជេដ្ឋាមានព្រះរាជបុត្រ៖ - ចៅពញាតូ ជាមួយ អ្នកម្នាងសុខ - ចៅពញានូ ជាមួយអ្នកម្នាងទងលុះលោយរាជបាន២ឆ្នាំព្រះអង្គមានបុត្រ៖ - ចៅពញាចន្ទ ជាមួយ អ្នកម្នាងលាវឈ្មោះប៊ុស រាជពង្សាវតារខ្មែរខ្លះនិយាយថា ព្រះអង្គមានបុត្រី២អង្គទៀ - ចន្ទវតីក្សត្រី ជាមួយអ្នកម្នាងនង - បុប្ផាវតី ជាមួយអគ្គមហេសីយួន(?) ចំនែកអែព្រះ អុទ័យបរមរាជា មហាអុបរាជ ព្រះអង្គទ្រង់បញ្ញាត្ដិអោយបន្ដាមុខមន្រ្ដីទូល និងឆ្លើយថា ព្រះភូធរ នរនាថ។ ស្ដេចមានម្នាង៣នាក់ទៀត ហើយមានបុត្រ ៤អង្គដូចតទៅ៖ - អ្នកអង្គនន់ បុត្រជាមួយ អ្នកម្នាងសន - អ្នកអង្គសូរ បុត្រជាមួយ អ្នកម្នាងសួស - អ្នកអង្គតន់ បុត្រជាមួយ អ្នកម្នាងសួស - អ្នកអង្គអិម បុត្រជាមួយ អ្នកម្នាងអិន ទំនាក់ទំនងជាមួយសៀម (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២) ដោយព្រះបាទជ័យជេដ្ឋាទី២ ពុំព្រមទទួលស្គាល់អំនាចរបស់សៀម មកលើប្រទេសខ្មែរ ព្រះចៅសៀមក៏លើកទ័ព ចូលវាយខ្មែរនៅគ.ស.១៦២២។ ទ័ពសៀមបានលើកមកដល់ភ្នំចុង្គាង(បរិបូរ) ព្រះអង្គនាំទ័ពទៅតស៊ូប្រឆាំងនឹង កងទ័ពខ្មាំង។ សៀមបាក់ទ័ព ត្រូវខ្មែរចាប់បានជាឈ្លើយអស់ជាច្រើន ហើយព្រះអង្គអោយហៅឈ្លើយទាំង នោះថា សៀមចុង្គាង។ នៅគ.ស.១៦២៣ សៀមលើកទ័ពមកវាយខ្មែរម្ដងទៀតក្រោមបញ្ជាការរបស់ព្រះចៅស្រី ធម្មរាជា។ លើកនេះ ទ័ពជើងទឹករបស់សៀមបានមកដល់ស្រុក ពាម ហើយបានពើបប្រយុទ្ធនឹងទ័ពរបស់ព្រះអុ ទ័យដែលចេញពីក្រុងអុដុង្គមានជ័យ។ សៀមចាញ់បាក់ទ័ពថយទៅវិញអស់ទៀត។ រាជពង្សាវតារខ្មែរខ្លះបញ្ជាក់ ថា ក្រោយមកព្រះចៅសៀមទ្រង់ចាត់អោយបុត្រនាមព្រះជេដ្ឋា លើកទ័ពតាមជើងទឹកមកវាយខ្មែរម្ដងទៀត។ព្រះ អុទ័យត្រូវចាត់អោយចេញតទល់ទៀត សៀមមិនហ៊ានច្បាំងលើកទ័ពថយ។ ព្រះអុទ័យទ្រង់សុំចូលវាស្រុកសៀម តែព្រះ ជ័យជេដ្ឋាទី២ ទ្រង់មិនអនុញ្ញាត។ ទំនាក់ទំនងជាមួយយួន (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២) សៀវភៅប្រវត្ដិសាស្រ្ដយួនបានបញ្ជាក់ថា ប្រទេសខ្មែរ(ចឹងឡាប) ដែលស្ថិតនៅត្រង់វាលទំនាមខាងក្រោមនៃទន្លេ មេគង្គ ជាប្រទេសមួយសំបូរទៅដោយផ្លូវទឹក អែដីធ្លីស្រែចំការក៏មានច្រើនណាស់ដែរ។ ចំនែកអែនៅប្រទេស អាណ្ណាម អែណោះប្រជារាស្រ្ដត្រូវពើបប្រទះនឹងទុរភិក្សជារឿយៗ។ ដោយស្រែចំការពុំបានផ្ដល់ផលអោយគ្រប់ គ្រាន់ ម្យ៉ាងទៀតនៅពេលនោះ ពួកស្ដេចក្រាញ់ ទ្រិញ និង ង្វៀង កំពុងតែវាយប្រហារគ្នា ម៉្លោះហើយមានជនជា តិយួនច្រើនបានលបលួចចូលនៅក្នុងទឹកដីខ្មែរត្រង់បារា និង ដូនណៃ ដើម្បីឆ្ការព្រៃយកធ្វើស្រែ(៤០)។ នៅគ.ស ១៦២៣ គណបេសកកម្មទូតយួនមួយត្រូវបានបញ្ជូនមកក្រុងអុដុង្គ ក្នុងគោលបំនងសូមព្រះរាជាខ្មែរអនុ ញ្ញាតអោយយួនបង្កើតគ្រិះស្ថានជំនួញ នៅខាងត្បូងប្រទេសខ្មែរ គឺនៅត្រង់តំបន់ ព្រៃគរ (ព្រៃនគរ) កំពង់ក្របី ព្រ មទាំងសុំអនុញ្ញាតអោយមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផង។ ស្ថានការណ៍នេះហើយជាកត្ដាជំរុញ អោយព្រះជ័យជេដ្ឋាទី២ ទ្រង់អនុញ្ញាតយល់ព្រមតាមសេចក្ដីសុំស្នើរបស់គេ។ ចំពោះរឿងនេះអ្នកប្រវត្ដិសាស្រ្ដ បរទេសខ្លះយល់ឃើញថា «ជាការវាយដន្ដើមយកមណ្ឌលពានិច្ចកម្មមួយរបស់ខ្មែរដោយលាក់មុខ» (៤១)។ចាប់ តាំងពីពេលនោះមក ហើយដោយមានការលើកទឹកចិត្ដពីព្រះចៅក្រុងវេផង ជានជាតិយួនបានដឹកកូនជញ្ជូនចៅ បបួលគ្នាចូលនៅក្នុងទឹកដីខ្មែរ កាន់តែច្រើនឡើងៗ។ បន្ទាប់មកទៀត ដោយយកលេសថា ដើម្បីជួយអាជ្ញាធមរ ខ្មែររក្សាសន្ដិសុខអោយមានប្រសិទ្ធិភាព ព្រះចៅក្រុងវេ ទ្រង់បានបញ្ជូនមេទ័ពម្នាក់អោយទៅឈរនៅតំបន់នោះ ទៀត។ គួរគប្បីជ្រាបថា ដែលហៅថា ព្រៃគរ (ព្រៃដើមគរ) នៅពេលនោះគឺត្រូវនឹងតំបន់ ចំលឹង សព្វថ្ងៃ អែកន្លែងក្រុង ព្រៃនគរសព្វថ្ងៃ ពីដើមហៅថា កំពង់ក្របី។ ចំពោះការដែលយួនលើកគ្នាចូលមករស់នៅក្នុងទឹកដីខ្មែរជាលើកដំបូងនេះ មានរាជពង្សាវតារខ្មែរខ្លះនិយាយថា ស្ដេចយួនបានចាត់ទូតអោយមកសុំខ្ចីដីខ្មែរត្រង់ព្រៃនគរ, កំពង់ក្របី ដើម្បីហ្វឹកហាត់ទាហានធ្វើចំបាំងជាមួយចិន ហើយនឹងបង្វឹលសងមកខ្មែរវិញក្រោយរយៈពេល៥ឆ្នាំ។ គួរគប្បីជ្រាបថា ពួកយួនចំនូលថ្មីទាំងនោះ កាលដែលមកតាំងនៅក្នុងប្រទេសខ្មែរ ច្រើនតែរស់នៅត្រង់កន្លែងណា ដេលមានជីជាតិល្អ ដូចជានៅតាមច្រាំងទន្លេ និង ស្ទឹងទាំងឡាយ ដែលជាមូលហេតុបន្ដាលអោយជនជាតិខ្មែរ សុខចិត្ដលះបង់ចោលនូវទ្រព្យសម្បត្ដិ មានស្រែចំការផ្ទះសំបែង ស្រុកភូមិ ដើម្បីថយខ្លួនទៅរស់នៅអែកន្លែងផ្សេ ង ព្រោះពុំអាចរស់នៅជាមួយពួកចំនូលថ្មី ដែលមានទំនៀមទំលាប់ របៀបរស់នៅខុសប្លែកពីគ្នាពេក។ នៅពេលដែលព្រះជ័យជេដ្ឋា សោយទីវង្គតទៅ នៅគ.ស.១៦២៨ ភូមិភាគចាប់ពីព្រៃនគរ បារា និង ដូនណៃ(កំពង់ ស្រកាត្រី) ទៅទល់នឹងរាជានាចក្រ ចំប៉ា មានសុទ្ធតែជនជាតិយួនមកនៅពាសពេញអស់ទៅហើយ។ ទំនាក់ទំនងជាមួយអឺរ៉ុប (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២) ចាប់ពីសត្ដវត្សទី១៧ តទៅ ខ្មែរបានទាក់ទងជាមួយជនជាតិអឺរ៉ុបថ្មីៗទៀត ជាពិសេសជនជាតិ ហុល្លង់ នេះអែង។ ផ្ទុយពីពួកព័រទុលកល និង អេស្ប៉ាញ ដែលមានបំនងធំក្នុងការផ្សាយសាសសនានៅអាស៊ី ពួកហុល្លង់ធ្វើសកម្មភា ពតែខាងជំនួញ។ ចាប់តាំងពីគ.ស ១៥៩៥ ពួកនេះបានផ្ដើមធ្វើប្រតិបត្ដិការសឹកឆ្ពោះទៅ កោះជ្វា ហើយបន្ទាប់ មកបានដន្ដើមយកពីពួកព័រទុយកល និង អេស្ប៉ាញ នូវអានានិគមទាំងអស់លើកលែងតែ ម៉ាកៅ ចេញ ហើយបា នបង្កើតគ្រិះស្ថានជំនួញនៅប្រទេសអិន្ឌា នៅកោះសេរីលង្កា នៅម៉ាលាកា នៅប្រទេសសៀម និងនៅប្រទេស ជប៉ុន។ នៅគ.ស ១៦២០ ពួកហុល្លង់បានចូលមកធ្វើការទាក់ទងជាមួយខ្មែរជាលើកដំបូង នៅថ្ងៃទី២២ ខែសីហា ឈ្មួញ ឈ្មោះ Jacob Gaerman ជិះកប៉ាល Galias បានមកដល់ពាមទន្លេមេគង្គ ហើយបានធ្វើដំនើរអស់រយៈពេល ៤ខែ ទើបមកដល់ក្រុងភ្នំពេញ។ បីឆ្នាំក្រោយមកទៀតពួកនេះបានបង្កើតគ្រិះស្ថានជំនួញជាលើកដំបូងនៅកំពង់ ហ្លូងជិតរាជធានី អុដុង្គ។ ប៉ុន្ដែអែកសារមួយទៀត(៣៩)បាននិយាយថាការបង្កើតគ្រិះស្ថានដំបូងនេះ គឺនៅគ.ស ១៦៣៧ ទៅវិញដោយ ក្រុមហ៊ុនអិន្ឌាខាងកើត នៅខាងជើង ពញាលឺ បន្ដិច។ តាំងពីពេលនោះមក ពួកហុល្លង់តែ ងតែព្យាយាមរកលេសមួលបង្កាច់ និង ដាក់កំហុសលើពួកព័រទុយកល ដោយមានជំនួយពីពួកជប៉ុន។ ប៉ុន្ដែទោះបី ពួកលហុល្លង់ខិតខំយ៉ាងណាក៏ដោយ ក៏គេមិនអាចកំចាត់ពួកចិនបានទេ ដែលនៅទីបំផុតទៅក្លាយជាឈ្មួញជើង អែកនៅតំបន់អាស៊ីអគ្គេយ៍យើងនេះ។ ព្រះបាទស្រីធម្មរាជាទី២ រឺ ព្រះរាជសំភារ ចៅពញាតូ ១៦២៩ – ១៦៣៤ កាលព្រះជន្ម ២១វស្សា ចៅពញាតូ បានយាងទៅបួសនៅអែ នគរវត្ដ។ ព្រះបិតាទ្រង់បានទំនុកបំរុងផ្សំផ្គំជាមួយ បុត្រីនាម ចន្ទវតី អោយជា ជាយាកំនាន់ព្រះទ័័យ ទ្រង់គិតថា នឹងបង្វែររាជសម្បត្ដិថ្វាយនៅពេលណាដែលចាក សិក្ខាបទមក។ ត្រង់ចំនុចនេះ អែកសារខ្លះនិយាយថា បុត្រីដែលព្រះអង្គបានផ្សំផ្គំអោយចៅពញាតូនោះគឺ បុប្ផាវ តី គឺជាបុត្រីជាមួយ អង្គចូវ(?) ទៅវិញ។ កាលដែលព្រះបាទជ័យជេដ្ឋា សោយទីវង្គតទៅ ពួកនាម៉ឺនបានយាងព្រះអនុជរបស់ព្រះអង្គគឺព្រះអុទ័យ អោយ ឡើងសោយរាជ្យសម្បត្ដិ តែព្រះអង្គប្រកែកពុំព្រមសោះឡើយ ព្រះអង្គគ្រាន់តែបានទទួលឋានៈជាអុភយោរាជ កាន់កាប់អំនាចបន្ដោះអាសន្ន ទំរាំមានព្រះរាជាឡើងសោយរាជ្យ (១៦២៨ – ១៦២៩)។ ជាអកុសលព្រះអុទ័យ បានគួចព្រះហរិទ័យប្រតិព័ទ្ធលើរូបនាង ចន្ទវតី (រឺបុប្ផាវតី?) ដែលត្រូវជាគរកំនាន់របស់ចៅពញាតូ ទៅវិញ។ ចំនែកអែចៅពញាតូ ដែលកំពុងតែបួសនៅវត្ដ នគរវត្ដ នោះទាល់តែមាននាម៉ឺនទៅសូមយាងអស់ច្រើនលើក ទើប ព្រមចាកសិក្ខាបទមកទទួលរាជាភិសេកឡើងសោយរាជស្នងព្រះបិតាដោយយកព្រះនាមថា ព្រះបាទសំដេចព្រះ ស្រីធម្មរាជាធិរាជរាមាធិបតី នៅរាជធានី កោះឃ្លោកខ្សាច់កន្ដាល។ នៅគ.ស.១៦៣៣ ព្រះបាទធម្មរាជាទី២ ទ្រង់បានលើកទ័ពទៅវាយលុកចូលក្រុង នគររាជសិមា តែយកមិនបាន ហើយក៏កៀរគ្រួសារខ្លះនាំចូលស្រុកខ្មែរវិញ។ ក្នុងរជ្ជកាលរបស់ព្រះអង្គមានការតែងតាំងចិន ៤នាក់ជាមន្រ្ដី និង ការបង្ហាត់ចិនអោយទៅជាទាហានក្រុមរក្សាព្រះអង្គ។ គួរគប្បីជ្រាបថា ព្រះបាទធម្មរាជាទី២ ចៅពញាតូ ជាក្សត្រ មួយអង្គមានប្រាជ្ញាយកព្រះទ័យទុកដាក់នឹងអក្សសាស្រ្ដ។ ព្រះអង្គទុកស្នាព្រះហស្ថជាច្រើនក្នុងវិស័យនេះដូចជា - រាជស័ព្ទ ច្បាប់រាជសំភារ គ.ស. ១៦២២ - ហេមន្ដមាស គ.ស.១៦២៩ - កាព្យនិរាស គ.ស.១៦៣០ - ហិនលក្ខណ៍សល គ.ស.១៩៣០ ប៉ុន្ដែព្រះអង្គពុំបានសោយរាជអោយបានយូរអង្វែងដើម្បីផ្សព្វផ្សាយ និង អុបត្ថម្ភវិស័យអក្សរសាស្រ្ដនេះអោយ បានទូលំទូលាយ និងបានរឹងប៉ឹងទេ ព្រោះព្រះអង្គមានទំនាស់វិបត្ដិជាមួយនឹងព្រះបិតុលាក្នុងរឿងស្នេហា! យ៉ាង ណាមិញ ភ្លើងកាមតណ្ហាបានដុតរោលព្រះអង្គអោយចាប់ព្រះទ័យប្រតិព័ទ្ធនាង ចន្ទវតី (រឺបុប្ផាវតី?) ឡើងវិញ។ គូសង្សារទាំងពីរបានសរសេរលិខិតឆ្លើយឆ្លងគ្នា។ នាងចន្ទវតី (រឺបុប្ផាវតី?) បានធ្វើអុបាយធ្វើកឋិនទៅនគរវត្ដដើ ម្បីបានអោកាសជួបគ្នា។ ក្រោយមក នាងធ្វើអុបាយជាទៅបន់ស្រន់ព្រះពុទ្ធនៅ វត្ដព្រះវិហារសួរ អោយព្រះ ភស្ដាបានជាសះស្បើយ កាលដែលព្រះអង្គប្រឈួន ដល់ពេលចេញដំនើរក៏ចូលទៅកោះឃ្លោក ជួបព្រះធម្មរាជា ទៀត។ ពួកមន្ដ្រីចាំបាត់យូរពេក ត្រលប់មកទូលព្រះអុទ័យ ព្រះអង្គលើកទ័ពទៅដោយមានពួកព័រទុយកលទៅជា មួយផង។ ខាងព្រះធម្មរាជា ក៏លើកទ័ពចេញទទួលច្បាំង តែទន់ដៃជាងក៏រត់ចូលបន្ទាយ បន្ទាយត្រូវវាយបែកទៀត។ ព្រះធម្ម រាជាទ្រង់ភៀសព្រះអង្គតាមទូកទៅដល់ស្រុកកញ្ជរ រត់ទៅពួនលើចុងត្នោត ហើយត្រូវពួកព័រទុយកលបាញ់ធ្លាក់មក ដី តែមុននឹងសុគត (គ.ស.១៦៣៤) ទ្រង់បានសុំអនុញ្ញាតទុកពេលចារលើស្លឹកត្នោតនូវដំបូន្មាន ទុកអោយបច្ឆាជន ជាន់ក្រោយកុំល្មោភក្នុងកាមតណ្ហាដូចព្រះអង្គទៀត។ចំនែកនាងចន្ទវតី (រឺបុប្ផាវតី?) ត្រូវទទួលទោសប្រហារជីវិត បង់។ ព្រះបាទអង្គទងរាជា ចៅពញានូ ១៦៣៥ – ១៦៣៩ ចៅពញានូ ជាព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី២ ព្រះជនបាន២៣វស្សា បានឡើងសោយរាជសម្បត្ដិស្នងព្រះ រៀមនៅក្រុង អុដុង្គមានជ័យ ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសំដេចព្រះអង្គទងរាជាធិរាជរាមាធិបតី នៅគ.ស. ១៦៣៨ នៅស្រុក រលាំងគ្រើស មានការបះបោរ ព្រះអង្គបានបញ្ជាអោយបង្ក្រាបស្ងប់អស់ទៅវិញ។ ទំនាក់ទំនងជាមួយហុល្លង់ ក្នុងរាជព្រះអង្គទង នៅគ.ស. ១៦៣៥ ពួកហុល្លង់បានចាប់យកសំពៅរបស់ខ្មែរដែលផ្ទុកពេញដោយទំនិញក្នុងដែនទឹក Macassar។ ព្រះអង្គទងរាជា ទ្រង់បានតវ៉ា ពួកហុល្លង់ក៏បានលែងសំពៅនោះមកវិញ។ នៅឆ្នាំបន្ទាប់ កប៉ាល់ហុល្លង់ពីរគ្រឿង មកពីក្រុង បាតាវ្យា (គឺក្រុង ចក្កតាសព្វថ្ងៃ) បាននាំសំបុត្ររបស់លោកទេសាភិបាល ស្នើលក់កាំភ្លើងធំអោយខ្មែរ ។ ជាអកុសលកប៉ាល់មួយគ្រឿងឈ្មោះ Woordwych ត្រូវគឿងជាប់លើខ្សាច់ត្រង់មាត់ពាមទន្លេមេគង្គ។ ព្រះ រាជាទ្រង់បានបញ្ជាអោយរិបអូសយកកាំភ្លើងធំ ៣០ដើម និងស្ដាន់ ៥០០ហាបពីកប៉ាល់នោះ។ នៅថ្ងៃទី ២៦ ខែ មិនា១៦៣៧ លោកទេសាភិបាល ហុល្លង់នៅក្រុងបាតាវ្យា បានបញ្ចូលឈ្មួញឈ្មោះ ហិនដ្រិក ហាហ្គេនហាអារ ជាមួយនឹងកប៉ាល ៤គ្រឿងទៀត មកក្នុងឋានៈជាទូតដើម្បីផ្សះផ្សាវិវាទខាងលើ។ តែលុះមកដល់ទន្លេមេគង្គនៅ ថ្ងៃ ១១ខែអុសភា លោកហាហ្គេនហាអារ បានជួបប្រទះនឹងកប៉ាល់ព័រទុយកលមួយគ្រឿង ហើយក៏បានរិបអូស យកកប៉ាល់នោះទៅជាហេតុបន្ដាលអោយព្រះរាជាស្ដីបន្ទោសលោកយ៉ាងខ្លាំងនៅពេលដែលលោកថ្វាយសារ តាំងចំពោះព្រះអង្គ។ នៅគ.ស. ១៦៣៨ គណៈបេសកម្មថ្មីមួយទៀតត្រូវបញ្ជូនមកអុដុង្គ ក្រោមកិច្ចដឹកនាំ របស់ លោកប៉ូលូស ក្រុក ហើយលោក យោហាននែស វានហាហ្គេន បានមកជំនួសលោក Jan Galen ជាមេគ្រិះស្ថា នហុល្លង់។ ពួកមកថ្មីនេះក៏ពុំបានទទួលផលល្អក្នុងកិច្ចការរបស់ខ្លួនដូចពួកមកមុនៗដែរ។ ប៉ុន្ដែ ពួកនេះបានធ្វើ អោយព្រះអុទ័យ យកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងពានិជ្ជកម្ម និង ហេរញ្ញវត្ថុជាមួយពួកហុល្លង់។ នៅគ.ស.១៦៣៨ ព្រះអង្គទ្រង់បានអោយក្រុមហ៊ុនអិន្ឌាខាងកើត ខ្ចីប្រាក់ និង លក់ម្រក្សណ៍ ឈើខ្លឹមចន្ទន៍ និង ភ្លុកដំរីអោយពួកហុល្លង់(៩)។ ទំនាក់ទំនងជាមួយយួន ក្នុងរាជព្រះអង្គទង រាជពង្សាវតារខ្មែខ្លះបាននិយាយថា នៅគ.ស.១៦៣៨ (?) ព្រះអង្គទងរាជា ទ្រង់បានតឿនទារយកដី ព្រែនគរ -កំ ពង់ក្របី មកវិញ ប៉ុន្ដែអគ្គមហេសីយួនរបស់ ព្រះជ័យជេដ្ឋាទី២ទ្រង់បានធ្វើអន្ដរាគមន៍សុំអោយពន្យារពេលអោ យបានយូរបន្ដិចទៀត។