ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ភូមិស្មាច់ដែង គឺជាភូមិមូយ នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានវត្តចំនួនពីរ គឺវត្តស្មាច់ដែងនិង វត្តសមាធិ
ក្រៅពីនោះ វាមាន ផ្សារស្មាច់ មានផ្លូវលំជាច្រើននិងផ្លូវជាតិលេខ០៤ ដែលបាន ឆ្លងកាត់ជាពិសេសនោះ ប្រជាជននៅទីនោះ មានទឹកមុខស្រស់ញញឹមជានិច្ច។
ប្រជាជន
ហើយនៅក្នុងភូមិនីមួយៗ មានប្រជាជនយ៉ាងច្រើនកុះករ។[ត្រូវការអំណះអំណាង]
ទីតាំងភូមិសាស្រ្ត
ហើយនៅតំបន់នោះត្រូវបានបែងចែកជាច្រើនកន្លែងផងដែរដូចជាភូមិថ្មធំ ភូមិថ្មី ភូមិអុង ភូមិរាម ភូមិទឹកសាប ភូមិអូរសង្គសី។
តំបន់ទេសចរណ៏
នៅទីនោះមានតំបន់ទេសចរណ៏ជាច្រើនផងដែរដែលមានដូចជា
- សមុទ្ររាម
- សមុទ្រចិន(សមុទ្រ០៥)
- សមុទ្រព្រែកចាកនឹងមានស្ពានទឹកសាប ដែលតែងតែ ប្រារព្ធពិធីអុំទូក ជារៀងរាល់ឆ្នាំ។
ផ្សារ
នៅទីនោះមានផ្សារចំនួនពីទ០១ មានឈ្មោះថា
- ផ្សារស្មាច់ដែងខាងក្រោម ទើបតែបង្កើតថ្មីតែប៉ុន្នោះ តែមិនទាន់បើកជាផ្លូវការទេ។
- ផ្សារស្មាច់ដែងខាងលើ បានបើកលក់ ជាផ្លូវការ ហើយដែលផ្សារនោះ បានដាក់លក់នូវសំភារះជាច្រើន ដែលមានលក់ដូចជា សំលៀកបំពាក់ បន្លែផ្លែឈើ ត្រីម្ហូប សាច់សាច់ជ្រូក សាច់មាន់សាច់ទា សាច់គោ គ្រឿងសមុទ្រជាច្រើនប្រភេទ ដូចជាត្រីឆ្លាមជាដើម
ផ្សារទាំពីនោះស្ថិតនៅចំងាយផ្លូវពីគ្នា។
មណ្ឌលកុមារកំព្រា
ឥឡូវនេះ នៅស្មាច់ដែងបាន បង្កើតមជ្ឈមណ្ឌលកុមារកំព្រា ឥឡូវនេះគេកំពុងតែកសាងសង់អាគារជាច្រើនហើយនឹងជិតសម្ភោធបានផងដែរ។ ប្រជាជននៅទីនោះពួកគេប្រកបរបរធ្វើស្រែចំការ កសិកម្ម ចិញ្ចឹមសត្វ មានដូចជា មាន់ ឬទា គោ ក្របី សេះ ជ្រូកជាដើម។ ឥឡូវនេះនៅភូមិខ្ញុំកំពុង អភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័នជាច្រើនដែលមានដូចជាស្ពាន ផ្លូវថ្នល់ ផ្លូវលំ ប្រលាយទឹក លូបង្ហូរទឹកស្អុយ និង សាលារៀនបឋម សាលារៀន អនុវិទ្យាល័យ និងវិទ្យាល័យដែលទើបតែនិងបង្កើតបានរយះពេលពីឆ្នាំប៉ុន្នោះ សាលារៀនវិទ្យាល័យនេះបានសម្ភោធនៅឆ្នា២០១០ដែលទើប តែកន្លងមកពីឆ្នាំប៉ុណ្ណោះ។ ខ្ញុំបានសិក្សានៅទីនោះបានរយះពេលពីឆ្នាំដែរគឺចាប់ពី[ឆ្នាំ២០០៩ នឹងឆ្នាំ២០១១]សាលារៀននៅទីនោះមានផាសុខ ភាពល្អ ដែលមានទីធ្លាធំទូលាយមានតារាងបាល់ទាត់ បាល់ទះ និងបាល់បោះ មានសួនផ្កានៅពីមុខថ្នាក់រៀនមានដើមឈើធំៗជាច្រើន ជា ពិសេសសាលានោះនៅជិតអាកាសយាន្តដ្ឋាន ដែលយើងអាចមើល មិនត្រឹមតែប៉ុណ្ណោះសាលានោះបានសាងសងនៅលើកំពូលភ្នំដែលភ្នំនោះ គេហៅថាភ្នំ៩៣ ។ រីឯការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋនៅរដូវនេះវិញវាគឺជារដូវដែលប្រមូលផលបើយើងក្រលេកមើលនៅទីវាលស្រែវិញនោះ យើងបានឃើញថា វាលស្រែនៅពេលនោះប្រៀបបាននិងកំរាលព្រំព័ណមាសយ៉ាងក្រហមទុំគួរអោយគយគន់ហើយនិងមានបក្សីដែល បានមកជិកស្រូវដើម្បីបំពេញក្រពះរបស់វា។ នៅភូមិស្មាច់ដែងនៅពេលមានបុណ្យទានម្តងៗនៅវត្តស្មាច់ដែងបានប្រារព្ធពិធីជាច្រើនណាស់ ដែលមានកម្មវិធីរាំរែក និងមានកម្មវិធីជាច្រើនទៀត។ហើយផ្ទៃដីនៅទីនោះបានលាតសន្ធឹងរាប់សិបហិចតា ហើយមានផ្ទះជាច្រើនដែលមានផ្ទះ តូច ផ្ទះធំហើយមានជនជាតិបានរស់នៅចំរុះគ្នានិងចំរុះពូជសាស្រដែលាមាន ចាម ខ្មែរ ចិន វៀតណាម ថៃ និងជនជាតិអឺរ៉ុប ..ល..។ បើតាមខ្ញុំដឹងកាលពីមុនភូមិនោះសំបូរទៅដោយព្រៃអាកាសស្យាជាច្រើនដែលដុះនៅក្នុងភូមិនោះប៉ន្តែឥឡូវនេះប្រជាជនបានកាប់ឆ្ការព្រៃអស់ ទៅហើយដើម្បីយកដីធ្លីទាំអស់នោះមកធ្វើជាដីកម្មសិទ្ធិរបស់ខ្លួន រឺធ្វើជាផ្ទះរឺលំនៅឋានរបស់ខ្លួនរឺធ្វើជាដីកសិកម្ម ធ្វើស្រែចំការ សំរាប់ដាំដំនាំផ្សេងៗ ជាច្រើនដូចជាដាំស្រូវ ដាំស្ពៃ ដាំឪឡឹក ដាំពោត និងដាំគ្រឿងជាច្រើនទៀត...ល..។ ឥឡូវនេះគេបានអភិវឌ្ឍន៏ផ្លូវជាច្រើនដែលបានចាក់កៅស៊ូចាប់ពី ផ្លូវធំទៅដល់សមុទ្រចិន រឺហៅថាសមុទ្រ០៥ដែលទើបតែនិងកសាងថ្មីៗនេះដែលនិងជិតបានសំរេចហើយ..។