ប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយម
ប្រទេសកម្ពុជាតំណាក់កាលក្រោមរបបសង្គមរាស្រ្តនិយម(គ.ស១៩៩៥១៩៧០)
ការបង្កើតរបបសង្គមរាស្រ្តនិយម
នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានធើ្វសេចក្តីប្រកាសស្តីអំពីការបងើ្កតអង្គការនយោបាលថ្មី។ នៅក្នុងសក្ខន្តិកៈ នៃអង្គការ នេះបាននិយាយថា តិសដៅរបស់អង្គការ “បងើ្កតបុគ្គលស័្មក្រចិត្ត ដើម្បីបុព្វហេតុជាតិរួមសមាជិតអង្គការឯកភាពគ្នាជាធ្លុងមួយស្មោះត្រង់ មិនមែនដើម្បីរក ចំណេញផ្ទាល់ឡើងវិញ ដែលមានប្រវត្តិសាស្រ្តដ៏ខ្ពង់ខ្ពស់របស់ខ្លួនតាំងពីអតីតកាលមក។ សង្គមប្រឹងប្រែងសា្តរមាតុភូមិដោយមានទឹកចិត្តភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។ សង្គមប្រឹងប្រែងលើកកម្ពស់កម្រិតជីវភាពប្រជាជន ជំរុញឲ្យមានវិឌ្ឍភាព សង្គម សេជ្ជកិច្ច វប្បធម៌... អង្គការសង្គមរបស់ យើងការពារឯកភាពជាតិនាំទៅរកភាពដ៏ប្រពៃ ដែលជាប្រពៃណីទំនៀមទម្លាប់ ឆ្លុះបញ្ចំងឲ្យអតីតដ៏អស្ចារ្យនៅក្នុងទំនាក់ទំនងដ៏ស្អិតរមួកពីរយ៉ាងគឺ៖ សាសនា និងព្រះមហាក្សត្រ”។
នៅក្នុងលក្ខន្តិកៈ សង្គមបានកំណត់កាតព្វកិច្ចសមាជិតរបស់អង្គការដូចតទៅៈ “មិនចូលជាសមាជិតបក្សនយោបាយណាឡើយ ធ្វើពលកម្មអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចឲ្យបានទិសដៅរបស់អង្គការ ទន្ទឹមនឹងនេះ មានជំហរជាពលរដ្ឋស្អាតស្អំ វិន័យនិងភក្គីភាពចំពោះប្រជាជន”។ អង្គការសង្គមរាក្រ្តនិយម ដែលសម្តេចព្រះនរោត្តម