ឃុំដំណាក់កន្ទួតខាងត្បូង
ឃុំដំណាក់កន្ទួតខាងត្បូង គឹឃុំមួយដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពតដែលមានទីតាំងស្ថិតនៅប៉ែកខាងកើតនៃទីរួមខេត្តកំពត ហើយប្រជាជនរស់នៅទីនោះភាគច្រើនជាកសិករពួកគាត់ប្រកបរបរ កសិកម្ម ហើយខ្លះទៀតជាអ្នកជំនួញ ជាអ្នកលក់ដូរ។ ឃុំដំណាក់កន្ទួត ជាឃុំមួយដែលកំពុងអភិវឌ្ឍន៍រាល់គ្របវិស័យដូចជាផ្លូវគមនាគមន៍ និង សាលារៀនជាដើម។ ហើយឃុំនេះរួមមានភូមិចំនួន ប្រាំ ភូមិ៖
ភូមិ
ចំនែកឯជីវភាពរស់នៅរបស់ប្រជាជនវិញ ទ្វីបើឃុំនេះមានចំនួន ប្រជាជនច្រើនក៏ពិតមែន ប៉ុន្តែនៅក្នុងវិស័យកសិកម្មរបស់ពួកគាត់ មានការវិវឌ្ឍន៍ទៅមុខ ហើយប្រជាជននៅទីនោះភាគច្រើនពួកគាត់ជាកសិករ ពួកគាត់ប្រកបរបរកសិកម្ម ដូចជា ដាំដំណាំ ស្រូវ ពោត សណ្ដែក ចេក ដូង ស្វាយ ម្ទេស ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតំលៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយប្រជាជនប្រមាណ៥០%ជាកសិករ[ត្រូវការអំណះអំណាង] ហើយជាអ្នកជំនួញប្រមាណ២០% ឯចំនែកអ្នកបំរើការងាររដ្ឋវិញប្រហែល៣០% បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។ ចំនែកវិស័យសុខាភិបាលនៅតំបន់នោះមានមន្ទីរពេទ្យបង្អែក ជាច្រើនដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារ។
តំបន់ទេសចរណ៍
រមណីយដ្ឋានប្រវត្ដិសាស្ដ្រ ភ្នំកំពង់ត្រាច ឫុ ភ្នំបាក់” ស្ថិតនៅក្នុង ទឹកដីឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដោយបរិវេណភ្នំនេះមានបរិមាត្រប្រមាណប្រហែល៤.គីឡូម៉ែត្រ និង កម្ពស់ប្រ ហែល ២០០ម៉ែត្រ ។ ភូមិសាស្ដ្រនៃតំបន់ភ្នំនេះមានអំណោយផលល្អសម្រាប់ការថតខ្សែភាពយន្ដ ផ្សេងៗជាមួយនឹងទេសភាពល្អ ប្រណីត ស្រស់ត្រកាល ពោរពេញដោយសោភ័ណភាពយ៉ាងវិចិត្រ ។ នៅខាងមុខផ្លូវចូលទៅក្នុងល្អាងភ្នំនេះមានវត្ដមួយឈ្មោះថា “វត្ដគិរីសិលា ” ដែលយាយជី តាអាចារ្យនិង ព្រះសង្ឃគង់នៅជាច្រើនអង្គ។ តាមសងខាងផ្លូវក្នុងរូងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញ ទីវាលមួយដែលទទួលពន្លឺព្រះអាទិត្យភ្លឺចិញ្ចាចហើយពេលភ្ញៀវសម្លឹងមើល ទៅលើនឹងឃើញមេឃហាក់នៅកៀកបង្កើយរាងជា រង្វង់មូលដូចបាតខ្ទះដែលធ្វើឱ្យអារម្មណ៍ស្ថិតក្នុងទីស្ថានមួយ ប្រកបដោយភាពសុខដុមរមនា ។ នៅតាមល្អាងនិមួយៗ មានរូបសំ ណាកសត្វ ឫុ រូបបសំណាកឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលរូបទាំងនោះមានមគ្គុទេសក៍នឹងពន្យល់ណែនាំឱ្យបានដឹងជាលំដាប់លំ ដោយតាមការប៉ិនប្រសប់របស់ពួកគេ។
មគ្គុទេសក៍ម្នាក់បានអត្ថាធិប្បាយជាហូរហែថា ចម្ងាយពីមាត់ផ្លូវចូលទៅកណ្ដាលភ្នំជាកន្លែងវាលល្វឹងល្វើយដែលគេ ហៅ ថា “ ក្រពះនាគ ” មានចម្ងាយប្រហែល ៣០ ម៉ែត្រ ដោយនៅតាមផ្លូវនេះមានរូបសំណាកសត្វអណ្ដើក,រូបសំណាកសត្វឥន្ទ្រីយ៍. រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីម និង រូបទូក។ លុះដល់ខាងក្នុងផ្នែកស្ដាំនៃទីវាលល្ហល្ហេវនោះមានរូបព្រះអង្គចូល និព្វាន្ដមួយអង្គយ៉ាង ធំសម្រាប់ភ្ញៀវជាពុទ្ធបរិស័ទគោរពបូជា ។ ចំណែកនៅតាមរូងផ្សេងទៀតមានរូបសំណាកក្បាលអន្ទង,់ រូបត្រីបាឡែន, រូបខ្លាត្រី, ក្រពើឆារ៉ាវ៉ាន់, ពស់ស្រកាចាស់,ក្បាលក្រពើ,កំភួនជើងលោកមេទ័ព,ថ្នាក់សម្គាល់កម្រិត ទឹក, ដំរីលោកតាសក្កទេវរាជ, ស្គរហនុ មាន និង ឋានតុសិតជាដើម។ ឯល្អាងខាងលិចទល់មុខនឹងព្រះអង្គចូលនិព្វាន្ដមានកន្លែងទឹកស្រក់ ជាប្រចាំមិនថារដូវ ប្រាំង ឫុវស្សា ឡើយ ដោយទឹកនោះត្រជាក់ប្រៀបដូចទឹកអម្រឹត ។ហើយដោយសារតែតំបន់នោះប៉ែកខាងត្បូងមានព្រំប្រទល់ជាប់ និង ប្រទេសវៀតណាម ធ្វើអោយប្រជាជននៅទីនោះមាន ការងាយស្រួល ក្នុងការធ្វើជំនួញជួញ ដូរចេញចូល ទៅប្រទេស វៀតណាម។ ឯផ្លូវគមនាគមន៍សំរាប់ធ្វើដំណើរទៅប្រទេសវិញ បច្ចុប្បន្នកំពុងអភិវឌ្ឍន៍ផ្លាស់់ពីផ្លូវ ក្រាលគ្រួសក្រហមមកជាផ្លូវបេតុងក្រាលកៅស៊ូវិញ ដែលជាការងាយស្រួលក្នុង ការធ្វើដំណើរទៅមក ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។សេដ្ឋកិច្ចក្នុងតំបន់នេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ប៉ុន្តែពានិជ្ជកម្មវិញ មានភាពក្លាំក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមានជីវភាពធូរធាជាងមុន។ ដោយសារតែប្រទេសរបស់យើងជាប្រទេសមួយធម្មជាតិអំណោយផល អាចអោយប្រជាកសិកររបស់យើងធ្វើកសិកម្មបាន យ៉ាងងាយស្រួល។
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |