Jump to content

ប្រវត្តរូបសង្ខេបរបស់មេដឹកនាំខ្មែរក្រហម

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១០:៤៩ ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១២ ដោយ Sompanith (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ ឯកសារ:pol potgf.jpg ប៉ុលពត កើតងឆ្នាំ ១៩២៥ត្រូវនិង...)

ប៉ុលពត កើតងឆ្នាំ ១៩២៥ត្រូវនិងឆ្នាំឆ្លូវខេត្តកំពុងធំ ។ឪពុករបស់ប៉ុល ពត​ គឺជាម្ជាស់ដីស្តុកស្តមម្នាក់ ។ ប៉ុល ពត បានទៅរស់នៅជាមួយបងប្រុសដែលជាមន្ត្រីធ្វើកានៅក្នុងបរមរាជវាំងនៅពេលអាយុបាន ៦ ឆ្នាំ ។ នៅភ្នំពេញប៉ុល ពត បានសក្សារៀសូត្រនៅតាសាលាបារាំងជាច្រើនហើយបានបួសជាលោកនេន ។ នៅឆ្នាំ១៩៤៩ ប៉ុល ពត បាន​ទទួលអាហារូបកណ៏ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែរមិនបានមិនបានទទួលសញ្ញាប័ត្រ ទេ ។ ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពត បានខ្លាយទៅជាសមាជិកបក្សមុម្មុនីស្តបារាំង ហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយ ។ នៅពេលប៉ុល ពត ត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៤៣ ប៉ុ ពត បាន បង្រ្កៀនប្រវិទ្យា និង ភូមិវិទ្យា នីសាលាឯកជនហើយបានចូលរួមជាមួយចលនាកុម្មុនីស្តខុសឆ្បាប់មួយ ។ ប៉ុល ពត រៀបកាជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ ១៩៥៦ ។ នៅឆ្នាំ ១៩៦០ មានថនៈទីបី នៅក្នុងបក្សប៉ុលករកម្ពុជា ។ ប៉ុល ពត ត្រូវបានចាត់តាំងជាអនុលេខាបក្សទីពីរ ក្នុងឆ្នាំ ១៩៦១ និងជាលេខាបក្ស ក្នុងឆ្នាំ ១៩៦៣ ​។ ក្រោយមក ប៉ុល ពត បានដឹកនាំកងទ័ព្វខ្មែរក្រហមធ្វើសង្រៀមប្រឆាំងនិងរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន៉ នល់ ។ ប៉ុល ពត​ បានខ្លាយជានាយក្សរដ្ឋមន្រ្តីរបស់កម្ពុជាប្រជាធិបតិយ្យក្នុងឆ្នាំ១៩៧៦​ហើយបានលាលែងពីតំនែងនេះនៅឆ្នាំ ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្មែរក្រងមដដែល ប៉ុល ពត ភាគច្រើននិរទេសខ្លួនទៅប្រទេសថៃ រហូតដល់ថ្ងៃទទួលមេណភាព គឺនៅ​ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៩៨ ។ សាកសព្វប៉ុល ពត ត្រូវបានគេបូជានៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៩៨ ៕