ឃុំវត្តអង្គខាងជើង (ខេត្តកំពត)
ឃុំវត្តអង្គខាងជើង គឺជាឃុំមួយស្ថិតនៅក្នុងស្រុកបន្ទាយមាស នៃខេត្តកំពតនៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០២ ប្រជាជននៅទីនោះគឺ មានជីវភាពធូធាគួរសម ពីព្រោះមានអ្នកចេះដឹងតិច ហើមានអ្នកចេះដឹងច្រើនសព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំវត្តអង្គខាងជើង មានលក្ខណះរីកចំរើនឡើងដោយសារមនុស្សគ្រប់ៗរូប ចេះរួមសាមគ្គី ជាធ្លុងមួយដូចជា នៅក្នុងភូមិ ដែលរៀបរាប់ ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុត ពីសង្រ្គាម ដូចនេះ ហើយ នៅគ្រប់កន្លែងទាំងអស់ នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យបង្អែក ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាព ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងធ្វើអោយក្នុងឃុំវត្តអង្គខាងជើងកាន់តែមានភាពរីកចម្រើនឡើងៗ។
ភូមិ
រួមមានភូមិចំនួន
- ភូមិស្រែត្រែង
- ភូមិត្នោតរលើង
- ភូមិស្វាយផ្អែម
- ភូមិអំពិល