បុរេប្រវត្តិប្រទេសកម្ពុជា
បុរេប្រវត្តិប្រទេសកម្ពុជា
១.ប្រភពបុរេប្រវត្តិប្រទេសខ្មែរ យើងបានដឹងពីប្រវត្តិប្រទេសខ្មែរ ដោយសារការស្រាវជ្រាវរបស់អ្នកឯកទេសជាតិបារាំង នៅស្ថានីយសំរោងសែន អន្លង់ផ្ដៅ និងម្លូរព្រៃ ។ សំរោងសែនជាភូមិមួយ ក្នុងស្រុកកំពុងត្រលាច ខេត្តកំពុងឆ្នាំង។ស្ថានីយបុរេប្រវត្តនេះឋិតនៅលើមួយនៅត្រើយខាងស្ដាំ ស្ទឹងជីនិត ចំងាយប្រមាណ៣០គីឡូម៉ែត្រ ពីពាម ដែលស្ទឹងនេះហូរចាក់ទៅទន្លេសាប។ ស្ថានីយអន្លង់ផ្ដៅ ឋិតនៅលើដងព្រែកមួយ ដែលហូរប្រសព្វនិងស្ទឹងជីនិត។ស្ថានីយនេះស្ថិតនៅជ្រុងអាគ្នេយ៍នៃភូមិសំ រោងសែនចំងាយ៣០គីឡូម៉ែត្រតែប៉ុននោះ។ ស្ថានីយម្លូរព្រៃ ឋិតនៅក្នុងខេត្តព្រះវិហារត្រង់ស្រុកគូលែនព្រហ្មទេព។ក្នុងកំនាយបុរាណវត្ថុនៃស្ថានីយខាងលើ គេបាន រកឃើញរបស់ជាច្រើន ខ្លះជារបស់ប្រើប្រាស់ ខ្លះជាឆ្អឹងសំនល់មានឆ្អឹងមនុស្ស និងឆ្អឹងសត្វគ្រប់បែបយ៉ាង។ប្រដាប់ប្រើ ប្រាស់គ្រប់យ៉ាងដែលជីកបាននោះ ខ្លះទៀតធ្វើអំពីថ្មរលីង។ ស្ថានីយព្រែកឆ្លូង ជាស្ថានីយថ្មរលីងដែលលោកក្រូសលីយេ(Groslier)បានរកឃើញនៅព្រែកខ្លួន(មេមត់ ខេត្តកំពង់ចាម )នៅឆ្នាំ១៩៦២ មានសញានិងសម្មតិកម្មស្របគ្នាជាច្រើន ជាហេតុនាំអោយលោកជឿថា ទីកន្លែងនោះ ជាលំនៅរបស់ ជនជាតិខ្មែរដើម។នៅឆ្នាំ១៩៦២ក្នុងការរុករក លោកបានរកឃើញចានឆ្នាំងមួយចំនួនធំ។វត្ថុទាំងនោះបង្ហាញថានៅត្រង់ កន្លែងដែលជាជំរុំ (មានអាយុប្រហែល១៥០០ដល់៥០០មុនគ.ស)ការពារយ៉ាងមាំមួននោះ មានមនុស្សរស់នៅម៉ត់ចត់ មុនពេលដែលជនជាតិខ្មែរដើមចុះមករស់នៅត្រង់វាលទំនាបនៃទន្លេមេគង្គ និង មុនពេលដែលបានទទួលអរិយធម៍ ឥណ្ឌា។ នៅស្ថានីយល្អាងស្ពាន តាមកំនាយដែលបានធ្វើឡើងនៅឆ្នាំ១៩៦៦ដល់១៩៦៩ ដោយអ្នកឯកទេសមួយចំនួន ចំងាយ ប្រមាណ៥គ.មពីអណ្ដើកហែបខេត្តបាត់ដំបងគេបានឃើញវត្ថុប្រហែល២០០០។វត្ថុទាំងនោះត្រូវបានគេផ្ញើទៅប្រទេសបារាំងដើម្បិធ្វើការសិក្សា។លទ្ធផលបង្ហាញតាមវិទ្យុសកម្ម អនុញ្ញាតិអោយគេចុះកាលកំណត់បាននៅស្រទាបទី៤ មានអាយុប្រហែល៤២៩០មុនគ.ស។ នៅស្ថានីយកាលរមាស តាមការរុករកក្នុងរូងភ្នំ ដែលជាលំនៅរបស់មនុស្សបុព្វប្រវត្តសាស្រ្ត(ពី១៩៦៦ដល់១៩៦៩) លោកកាប័ននែល(Carbonnel) និងលោកប៉ាឡូប្រ៊ីយាយ(palobrias)បានរកឃើញគ្រឿងចាន ឆ្នាំង ដែលមានអាយុ៣៤២០មុន គ.ស ។ លោកបុរេប្រវត្តវិទូអេតមុងសូរាំង បានជួបប្រទះឩបករណ៍គ្រួសបំបែក (ដោយការបំបែកអោយមានមុខមុត ដូជាពូថៅ រឺជាដើម)ជាលើកដំបូងនៅឆ្នាំ១៩៦៣ នៅលើទឹកដីកម្ពុជា នៅក្នុងភូមិភាគ ដែលស្ថិតនៅតាមដងទន្លេមេគង្គ រវាងស្ទឹង ត្រែង និងសំរោងសែនជាពិសេសនៅភួមិស្បូវ រឺភូមិឫស្សី -ល -។
តាមការស្រាវជ្រាវរបស់អ្នកឯកទេសជាតិបារាំងនេះវត្ថុបុរាណទាំងអស់នោះមានអាយុប្រហែល៦០០.០០០-
៥០០.០០០មុនគ.ស ។សម័យនោះមនុស្សពុំទាន់ចេះដាំដើមឈើ ឥណ្ឌាជាពិសេស ។ ២.ស្ថានភាពប្រជាករខ្មែរបុរេប្រវត្តិ
២.១ខ្មែរបុរេប្រវត្តិ ឆ្អឹងដែលរកឃើញនៅស្ថានីយបុរេប្រវត្តិខ្មែរសឹងពុកផុយណាស់ទៅហើយនិងរកសន្និដ្ឋានថាមនុស្សនោះជាប់ពូជទៅនឹង
ប្រជាជាតិណាមួយអោយបានច្បាស់លាស់ពិតប្រាកដពុំបានឡើយ។ ប៉ុន្តែការសិក្សាអំពីឆ្អឹងលលាដ៏ក្បាលរបស់មនុស្សខ្មែរ ដែលគេបានរកឃើញនៅស្ថានីយសំរោងសំរោងសែននា ឆ្នាំ១៩០១ដោយលោកអៃម៉ូនីញេ បានដឹងថា មនុស្សដែលរស់នៅសំ រោងសែនសមយ័បុរេប្រវត្តិគឹជាបុព្វបុរសរបស់ខ្មែរយើងពិតប្រាកដ។ មនុស្សបុរេប្រវត្តិសំរោងសែនមានមាឌធំ ហើយខ្លាំង មាន ចិញ្ចើមលៀន មានកំពស់កំពល្មម ។
ក្រៅពីស្ថានីយទាំងបី គេ បានរកឃើញកន្លែងរស់នៅរបស់មនុស្សម៉ាឡានេស៊ីយាងនៅក្នុងរូងភ្នំ ល្អាងស្ពាន ខេត្តបាត់ដមបង មានអាយុប្រហែល៤២៩០ឆ្នាំមុនគ.ស និងនៅភ្នំក្បាលរមាសខេត្តកំពត មានអាយុ៣៤២០ឆ្នាំមុនគ.ស ។
មនុស្សល្អាងស្ពានជាអ្នកជំនាញខាងបរបាញ់សត្វ និងខាងសិប្បកម្មក្អម ឆ្នាំង ។មុខរបរបន្ទាប់បន្សំ គឺនេសាទត្រី និងបេះផ្លែឈើ ២.២ជីវភាពខ្មែរបុរេប្រវត្តិ និងរបាយប្រជាជន
ចាប់តាំងពីឆ្នាំ៦០០០មុនគ.សនៅអាស៊ី់អាគ្នេយ៍គេសង្កេតឃើញថាមានការប្រកបមុខរបរកសិកម្ម តាមតំបន់ដែលមានជីជាតិ។ជាមួយនេះផងដែរមនុស្សក៏បានចិញ្ចឹមសត្វបន្ដិចម្ដងៗដែរ។អ្នកប្រាជ្ញបុរាណវត្ថុវិ់ទ្យាបានរកឃើញស្លាកស្លាមបញ្ជាក់ថាបច្ចេកទេសធ្វើកសិកម្មនេះបានមកពីអ្នកចំនូលថ្មីមានពូជឥណ្ឌូនេស៊ីយាងមកពីប្រទេសឥណ្ឌារឺចិនភាគខាងជើង ។ នៅដើមសតវត្សទី១ បដិវត្តន៍កសិកម្មបានរីកសាយពេញប្រទេស ។ជនជាតិខ្មែរមួយចំនួនបានបន្តរស់នៅតាមខ្ពងរាប
ដោយសង់ភូមិជារាងមូល ដូចដែលយើងឃើញនៅភូមិភាគឥសានបច្ចុប្បន្ន ។ជនជាតិខ្មេរដើមមួយចំនួនទៀតបានចុះមកកសាង ភូមិនៅវាលទំនាបទន្លេមេគង្គ រឺមាត់បឹងទន្លេសាប ។
ដំបូងខ្មែរកសាងភូមិនៅសំរោងសែនដោយមានផ្ទៃក្រលា០.៦០ហិចតា ភូមិនេះស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំ
ពង់ឆ្នាំ ចំងាយប្រហែល៣០គ.មពីបឹងទន្លេសាប ។ក្ោយមកទៀតជនជាតិខ្មែរបានបំបែកគ្នាទៅរស់នៅភូមិអន្លង់ផ្ដៅ និងម្លូរព្រៃ ។គេនៅក្នុងផ្ទះតូចៗសង់ខ្ពស់ផុតពីដី ដើម្បីការពារទឹកជំនន់ និងសត្វសាហាវ ។
នៅក្នុងផ្ទះសំបែង ខ្មែរយើងប្រើប្រាស់ក្អម ឆ្នាំង ដើម្បីដាក់ទឹក ដាក់គ្រាប់ធញ្ញជាតិ រឹដើម្បីចំអិនអាហារ។ កសិករខ្មែរបាន
ប្រើប្រាស់ពូថៅ ស្នធ្វើពីថ្មរលីង សំរាប់កាប់ដីដាំដំនាំ ។គេប្រើកណ្ដៀវថ្ម សំរាបច្រូតស្រូវ៕ តហបាល់ថ្ម និងអង្រែ បានត្រូវគេប្រើ សំរាប់បុកអង្ករ ។
ក្នុងការនេសាទត្រីគេប្រើសន្ទូច ធ្វើអំពីឆ្អឹង និង លង្ហិន ដើម្បីការពាររូបរាងកាយគេទប់ទល់នឹងធម្មជាតិ ។មនុស្សសមយ័
នោះចេះត្បាញសំពត់ថែមទៀត ព្រោះគេរកឃើញត្រល់សំរាប់ត្បាញ ។ ៣.អរិយធម៍ខ្មែរបុរាណ រឺអូស្ក្រូអាស៊ី (អាស៊ីខាងត្បូង)
ការសិក្សាអំពីជីចភាពរស់ណនៅជនជាតិដែលរស់នៅលើទឹកដីកម្ពុជាបុរាណ បានបង្ហាញអោយឃើញថា ពួកគេជាជន
ជាតិនៃអំបូរ ``អូស្ក្រូអាស៊ី`` គឺជាអំបូរពូជសាសន៍ដែលកើតចេញពីការរួមផ្សំនៃពួកម៉េឡានេស៊ីយាង នឹងឥណ្ឌានេស៊ីយាង។ បុរេប្រវត្តិខ្មែរបានអូសបន្លាយរហូតដល់សតវត្សទី១នៃ គ.ស ។
ជាលង់ណាស់មកហើយតំបន់អាស៊ីអាគ្នេយ៍ដែលក្នុងនោះមានខ្មែរមានអរិយធម៍ពិសេសផ្ទាល់តាំងពីមុនចិន និង ឥណ្ឌា
ចូលស្រុកម៉្លេះ ។ អរិយធម៍ពិសេសន៊វបានលាតសន្ធឹងនៅអាស៊ីខាងត្បូង ចាប់ពិប្រទេសឥណ្ឌារហូតដល់ប្រទេសគីនេថ្មី ដោយ បញ្ចូលទាំងប្រទេសចិនភាគខាងត្បូងផងដែរ ``ចាប់ពីទន្លេយ៉ង់សេចុះក្រោម`` ។ ដោយមកពីអរិយធម៍ទាំងនោះមានលក្ខណដូច គ្នាច្រើនទើបគេអោយឈ្មោះថា``អរិយអាស៊ិខាងត្បូង រឺអរិយធម៍មូសុង ``។ អរិយធម៍នេះមានលក្ខណសំខាន់ៗដុចជា៖ ៣.១ផ្នែកសំភារៈ
ក្នុងវិសយ័កសិកម្មគេចេះធ្វើស្រែ ប្រើបច្ចេកទេសបាចទឹកបញ្ចូលស្រែ ប្រើប្រាស់គោជាកំលាំងអូសទាញ ចេះឆ្នៃប្រឌិតឩ
បករណ៍កសិកម្ម ។ក្រៅពិនេះដើម្បិបង្កើតៀបករណ៍ផ្សេងទៀតគេចេះស្លលោហធាតុ និង ស្ទាត់ជំនាញខាងនាវាចរណ៍ ។ ៣.២ផ្នែកសង្កម
ក្នុងគ្រួសារគេនិយមយកមេជាធំ គេរាប់ញាតិតាមខ្សែស្រឡាយខាងម្ដាយ សង្គមមត្តេយ្យកា ។ខ្មែរបានបន្សល់ទំនៀមទំលាប់
ខាងលើនេះអស់រយពេលដ៏យូរអង្វែង ជាក់ស្ដែងក្នុងរឿងព្រះបាតហ៊ុនទៀន និងព្រះនាងលីវយី ក៏បានបង្ហាញថាក្នុងសង្គម ស្រ្ដីជា អ្នកដឹកនាំដែរ។
សិលាចរឹកសមយ័អង្គរបានដឹងថា នៅក្នុងគ្រួសារមានសិទ្ធិបែងចែកទ្រព្យសម្បត្តិ តាម ចំណ់ចំនូលចិត្តរបស់ខ្លួនគេ ដោយពុំ
ចាំបាច់សួរយោបល់ពីឡើយ។ ផ្ទុយទៅវិញបើប្ដីអោយរបស់អ្វីទៅអ្នកណាម្នាក់ចាំបាច់ត្រូវសួរយោបល់ពីប្រពន្ធដាច់ខាត់ រឺបញ្ជាក់ ប្រាប់ថាជាទ្រព្យផ្ទាល់ខ្លួន។
សព្វថ្ងៃនេះខ្មែរយើងមានទស្សននិយមថាអ្វីដែលធំលើសគេ រឺមានតួនាទីធំជាងគេ ហៅថាមេ ដូចជា មេដៃ មេជើង មេដំបូល
មេផ្ទះ មេទព័ មេកង មេឃុំ ជាដើម ។ • មេសំគាល់ម្ដាយនៅក្នុងគ្រួសារ រឺអ្នកដឹកនាំ រឺអ្នកដែលធំជាងគេ ។ ក្នុងការរៀបចំគូរស្រករ ក៏ត្រូវខាងប្រុសទៅនិយាយចែចូវសុំសេចក្ដីយល់ព្រមពីខាងស្រីដែរ លុះដល់ពេលរៀបការក៏ត្រូវរៀបចំ នៅផ្ទះខាងស្រីដែរ ។ច្បាស់ជាងនេះទៅទៀតនៅមានពាក្យស្លោកមួយវគ្គថា ``ស៊ូស្លាប់បាកុំអោយស្លាប់មេ ស៊ូលិចទូកកណ្ដាល ទន្លេកំអោយភ្លើងឆេះផ្ទះ ``