ច្បាប់របស់អ្នកការសែតនិងក្រមសីលធម៌
សេរីភាពសារព័ត៌មាន គោលការណ៏នៃការសំដែងមាតិរបស់សារព័ត៌មាន គឺអ្នកសារព័ត៌មាន ជាអ្នកនាំពាក្យពីប្រជាជនទៅរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅប្រជាជនវិញតាមរយៈ ការសែត វិទ្យុ ទូរទស្សន៍ ទស្សនាវត្តី សារអេឡិចត្រូនិច (អ៊ឺនធឺណែត)...។ អ្នកសារព័ត៌មានប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗ ដែលកើតឡើងក្នុងសង្គមអោយ ប្រជាជន និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍ ទាន់ពេលវេលា។ ការបញ្ចេញព័ត៌មានត្រូវមានលក្ខណៈ ច្បាស់លាស់ មានតម្លាភាព និយាយការពិត មិនភូរភរ ឬបោកបញ្ឆោតដល់សាធារណៈជនឡើង។ សារព័ត៌មានត្រូវផ្សព្វផ្សាយទៀងទាត់ពេលវេលា និងបម្រើផលប្រយោជន៍ដល់មនុស្សទូរទៅ និងមិនបំរើសផលប្រយោគន៍គណបក្សនយោបាយណាមួយឡើយ។ ការទទួលខុសត្រូវផ្នែកសារព័ត៌មាន ការទទួលខុសត្រូវផ្នែកសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវបះពាល់ដល់សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ជេរប្រមាថមាក់ងាយគេ ញុះបង្កើតអំពើហិង្សា អសីលធម៌ដែលធ្វើអោយបាត់បង់ស្ថិរភាពសង្គម បង្ករភាពអាណាធិបតេយ្យខុសច្បាប់ឡើយ។ ត្រូវមានការប្រុងប្រយ័ត្នក្នុងផ្សព្វផ្សាយ ព័ត៌មាន។ អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន ណាដែលធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ បង្ករអោយមានជម្លោះ និងធ្វើវិទ្ធង្សនាបង្កការប៉ះពាល់ ដល់សន្តិសុខជាតិ។ អ្នកការសែតជាមួយច្បាប់ ជាទូរទៅ គ្មានច្បាប់ណាចាប់អ្នកការសែតដាក់គុក ឬឃាត់ខ្លួននៅពេលដែលពួកគេបាន បញ្ចេញសេរីភាពគំនិត ឬក៏យោបលទិតៀននៅក្នុងសង្គមប្រជាធិបតេយ្យឡើង។ ប្រការដែលសំខាន់គឺ អ្នកការសែតត្រូវប្រុងប្រយ័ត្ន ជៀសវាងការសរសេរដែលធ្វើអោយប៉ះពាល់ដល់ការបរិហារកេរ្ដិ៍ ដល់អ្នកដទៃដែលពុំមានប្រភពច្បាស់លាស់ ។ ព័ត៌មានដែលគ្មានមានប្រភព ច្បាស់លាស់ និង គ្មានភស្តុតាង ត្រឹមត្រូវ និងធ្វើអោយប៉ះពាល់ដល់ ប្រពៃណីល្អរបស់សង្គម ស្ថាប័នជាតិ ឬញុះញង់ អោយមានអំពើហិង្សា និងត្រូវមានទោសតាមច្បាប់ ជាធរមាន។ នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពនិងការបញ្ចេញមាតិត្រូវបើកចំហ។ ការទិតៀននិងការកែលំអ ក្នុងន័យស្ថាបនា គឺមានន័យចង់បម្រើផលប្រយោគន៍ប្រជាជនទូរទៅ។ អ្នកការសែតត្រូវចងចាំថា ខ្លួនពុំមែនជាអ្នកនយោបាយទេ។ ការសរសេរពុំត្រូវបំរើនយោបាយបុគ្គល អ្នកមានអំណាច ឬគណៈបក្សណាមួយឡើយ។ អ្នកការសែតផ្តល់ព័ត៌មានពិតប្រាកដ គ្មានភាពលំអៀង គំនិតអព្យាក្រឹត បំណងទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ សិទ្ធិប្រជាពលរដ្ឋទូរទៅ និងផ្សព្វផ្សាយព្រឹត្តិការណ៍ ដែរកើតឡើងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ឬ ប្រជារាស្រ្ត ទៅរដ្ឋាភិបាល ទៅរាជរដ្ឋាភិបាលវិញ តាបរយៈប្រព័ន្ធផ្សព្វផ្សាយ។ ព័ត៌មានដែលពុំគួរចុះផ្សាយ ព័ត៌មានទាំងឡាយដែលពុំគួរចុះផ្សាយ គឺព័ត៌មានដែលនាំអោយោ៖ • អន្ដរាយដល់សន្តិសុខជាតិ • អន្តរាយដល់ទំនាក់ទំនងប្រទេសដទៃ • មានការរំលោភបំពានសិទ្ធិ បុគ្គលម្នាក់ៗ ដោយរាប់ទាំងសំណុំរឿងមន្រ្តីរាជការ សំណុំរឿងនយោបាយ និងឯកសារសម្ងាត់របស់ជាតិជាដើម • មានការលាតឯកសារសម្ងាត់ផ្នែកពាណិជ្ជកម្ម ផ្នែកហរិវត្ថុរបស់បគ្គល ឬអង្គភាពចំណាយនិង លាតត្រដាងពីបទបញ្ជា ឬការត្រួតពិនិត្យរបស់ស្ថាប័នហរិវត្ថុ • ប៉ះពាល់ដល់ជនណាម្នាក់ ដែលនាំអោយមានការជំនំជម្រះក្តីដោយយុត្តិធម៌ • មានគ្រោះថ្នាក់ដល់មន្រ្តីដែលអនុវត្តន៍ច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន មាត្រា១១ ច្បាប់ស្តី់ពីរបបសារព័ត៌មានបញ្ជាក់ថា៖ សារព័ត៌មានមិនត្រូវបោះពុម្ព អ្វីដែលនាំអោយមានការប៉ះពាល់ដល់សណ្តាប់ ធ្នាក់សាធារណៈ ដោយញុះញុង់ដោយផ្ទាល់ដល់មនុស្សម្នាក់ ឬច្រើនាក់ប្រព្រឹត្តអំពើ ហិង្សា។ ការប្រព្រឹត្តិបទល្មើសដែលមានខាង នេះត្រូវផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ បុគ្គលរង់គ្រោះដោយអំពើខាងលើ មានសិទ្ធិតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណីទៅតុលាការ។ តុលាត្រូវត្រួតពិនិត្យគ្រប់ករណី ទាំងលើទំនាក់ទំនង ដោយផ្ទាល់រវាងអត្ថញុះញុង់ និងអំពើជេរប្រមាថទាំងនោះ។ អត្ថបទដែលលើសពី បីខែ មិនអាចយកជាសំអាងក្នុងការចោត ប្រកាន់បានឡើយ។ ក្រមសីលធម៌សារព័ត៌មាន
សមាគមន៍សារព័តមាននីមួយៗ ត្រូវគោរពក្រមសីលធម៌របស់ខ្លួនដូចខាងក្រោម៖ • គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹង របស់សាធារណៈជន • ត្រូវផ្សព្វផ្សាយដំណឹងទំាងឡាយ ដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ អោយបានត្រឹមត្រូវ និងស្របតាមគតិយុត្តិធម៌ • ត្រូវរាយការណ៍ពីអ្វី ដែលខ្លួនបានដឹងពីប្រភពដើមតែប៉ុណ្ណោះ។ អ្នកសារព័ត៌មានមិន ត្រូវបំបាត់ចោល ព័ត៌មានសំខាន់ៗ ឬក្លែងបន្លំឯកសាផ្សេងៗទ្បើយ • ត្រូវកែលម្អព័ត៌មានណា ដែលមានលក្ខណៈមិនជាក់លាក់ ឬអាចបណ្តាលអោយមាន ការភ័ន្តច្រឡំ • ប្រើវិធីសុចរិតត្រឹមត្រូវ កុំស្វែងរកព័ត៌មានណាដែលញុះញុង់អោយមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុល ភាសា ជំនឿ មតិ សាសនា ឬនន្នាការនយោបាយ ដើម កំនើត ឋានៈសង្គមធានា ឬស្ថានភាពដទៃទៀត • ត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅក្នុងភាពឯកជន របស់បុលគ្គ • គោរពក្បួនវេយ្យករណ៍ខ្មែរ ក្នុងការសរសេរអត្ថបទ • ហាមបោះពុម្ភផ្សព្វផ្សាយអត្ថបទ រូបភាពអាកអាភាស និងរូបភាពនៃអំពើហិង្សា • ហាមលួចចម្លងគំនិត ឬស្នាដៃអ្នកដទៃសំរាប់ដាក់ជារបស់ខ្លួន • ហាមសរសេរបន្លំធ្វើអោយ គេយល់ខុសដូចជាសរសេរបញ្ឆិតបញ្ឆៀង ដើម្បីអោយ អ្នកអានមានការសង្ស័យ ដោយអយុត្តិធម៌លើបុលគ្គណាម្នាក់ ឬគណបក្សណាមួយ • ហាមមួលបង្កាច់ បរិហាកេរ្តិ៍ និងជេរប្រមាថដល់បុលគ្គ ឬគណបក្ស • ហាមទទួលយកសំណូក ក្នុងបែបណាមួយ ឬជំរិតទារយកប្រាក់។