Jump to content

សមុទ្រហ្វីលីពីន

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៥:១៦ ថ្ងៃព្រហស្បតិ៍ ទី០១ ខែមីនា ឆ្នាំ២០១២ ដោយ Movses-bot (ការពិភាក្សា | ការរួមចំណែក) (r2.6.5) (រ៉ូបូ កែសំរួល: ilo:Baybay Pilipinas)
សមុទ្រហ្វីលីពីន
ផែនទីសមុទ្រហ្វីលីពីន
ផ្ទៃទឹក ១ ០០០ ០០០គ.ម
ជំរៅ ១០ ៩១១ម (អតិបរមា)
ប្រភេទ សមុទ្រ
ទីតាំង មហាសមុទ្រប៉ាស៊ីហ្វិក
ប្រទេសជាប់ជុំវិញ  ជប៉ុន
ប៉ាឡាវ
 ហ្វីលីពីន
 តៃវ៉ាន់

មីក្រូនេស៊ី
 ឥណ្ឌូនេស៊ី
 សហរដ្ឋអាមេរិក
កំរងកោះម៉ារីយ៉ានខាងជើង

សមុទ្រហ្វីលីពីន (ជាភាសាអង់គ្លេស៖Philippine Sea) ជាសមុទ្រស្ទើរបិទ​នៅខាងកើត​និង​ខាងជើងប្រទេសហ្វីលីពីន ដែលមានផ្ទៃទឹកប្រហែល១លានគ.ម។ វាហ៊ុមព័ទ្ឋដោយ កំរងកោះហ្វីលីពីន (កោះលុហ្សុង កោះសាម៉ារ កោះលេយតេ និង កោះមិនដាណាវ)ពីទិសនិរតី, ដោយ កំរងកោះការ៉ូលីន (កោះប៉ាឡាវ កោះយ៉ាប និង កោះយូលីធី)ពីទិសអាគ្នេយ៍, ដោយ កំរងកោះម៉ារីយ៉ាណា (កោះហ្គាំ កោះសៃប៉ាន់ និង កោះទីនៀន)ពីទិសខាងកើត, ដោយ កោះបូនីន និង កោះបូជីម៉ា ពីទិសឦសាន, ដោយកំរងកោះជប៉ុន (កោះហុងស្សឺ កោះស៊ីកុគឹ និង កោះឃ្សឺស្សឺ​) ពីទិសខាងជើង, កំរងកោះរ្យឺឃ្សឺ (កោះអូគីណាវ៉ា កោះមីយ៉ាកុ និង កោះយ៉ាអិយ៉ាម៉ា) ពីទិសពាយ័ព្យ និង ដោយកោះតៃវ៉ាន់​ពីខាងលិច។

សមុទ្រហ្វីលីពីន​មាន​សណ្ឋានដីបាតសមុទ្រស្មុគស្មាញ​និងមានភាពសំបូរបែប។ ប្រព័ន្ឋអេកូឡូស៊ី​សំបូរដោយប្រភេទ​សត្វកំរៗ។ គេសង្កេតឃើញមានផ្កាថ្ម​រឹងនិងទន់​ប្រមាណ៥០០ប្រភេទ និងងាវគ្រំ​២០%របស់ពិភពលោក មាននៅទីនេះ។ ក្រៅពីនេះនៅមាន អណ្ដើកសមុទ្រ ឆ្លាម អន្ទង់មូរេយ មឹក ពស់សមុទ្រ និងត្រីធូណា (ម៉ាហ្គឹរ៉ុ) ជាដើម។ លើសពីនេះទៅទៀត ទីនេះជាកន្លែងបន្តពូជរបស់​ អន្ទង់ជប៉ុន ត្រីធូណា និង ត្រីបាឡែន ជាច្រើនប្រភេទទៀតផង។