Jump to content

ប្រជាសាស្ត្រនៃកម្ពុជា

ពីវិគីភីឌា

អត្ថបទនេះ​និយាយអំពីមនុស្សនៅប្រទេសកម្ពុជា មានដូចជាចំនួន​ប្រជាជន ជាតិពន្ធុ កំរិតនៃការសិក្សា សុខភាពរបស់ប្រជាជន សេដ្ឋកិច្ច សាសនានិង បញ្ហាផ្សេងៗដែលជាប់ទាក់ទង​និងប្រជាពលរដ្ឋ។

ប្រជាជន

នៅចន្លោះឆ្នាំ១៨៧៤និង​១៩២១​ ប្រជាជនកម្ពុជាមានការកើនឡើងចន្លោះពី​946,000 ទៅ 2.4មីលាន។នៅឆ្នាំ១៩៥០ ប្រជាជន​មានការកើនឡើងពី3,710,107 នាក់ទៅ​ 4,073,967នាក់ និង​នៅឆ្នាំ១៩៦២ វាមានការកើន​ឡើងដល់ 5.7 មីលាន។​ ចាប់ពីឆ្នាំ១៩៦០ទៅឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាមានការកើនឡើង 2.2 % ក្នុងមួយឆ្នាំគឺជាកំនើនដ៏តូចបំផុតនៅអេស៊ានខាងត្បូង។នៅឆ្នាំ១៩៧៥ពេលដែលខ្មែរក្រហមកាន់អំនាចប្រជាជនមាន​ប្រមាណ7.3 មីលាន។​នៅក្នុងការសរុបនេះរបាយការណ៍ដែលបានកត់ចំនូនមនុស្សស្លាប់នៅឆ្នាំ១៩៧៥ដល់ឆ្នា១៩៧៨​មានចំនួនមនុស្សស្លាប់ចំនួន១ទៅ២មីលាននាក់។​នៅឆ្នាំ១៩៨១ PRK បានប្រមួលនៅចំនួន​ពិតប្រាកដគឺមានចំនួន 6.7 មីលាន​ ទោះបីជា​ចំនួនប្រជាជនមាន 6.3​ មីលាន ទៅ 6.4​ មីលានជាចំនួនប្រហែលមិនពិតក៏ដោយ។ ជាមធ្យមចំនួនប្រជាជនប្រចាំឆ្នាំគឺមានការកើនឡើងនៅឆ្នាំ​១៩៧៨​ដល់១៩៨៥​គឺមានចំនួន២.៣%(មើលតារាងបន្ថែមA)។ នៅឆ្នាំ១៩៥៩មានប្រជាជន៤៥%ដែលមានអាយុក្រោម១៥ឆ្នាំ។​នៅឆ្នាំ១៩៦២ មានការកើនឡើងតិចតួចគឺមានតែ៤៦%។​នៅឆ្នាំ១៩៦២មានប្រជាជន​ប្រមាណ៥២%ដែលមានអាយុចាប់ពី ១៥ឆ្នាំទៅ៦៤ឆ្នាំ និង​មានចំនួន២%ដែលមានអាយុ ច្រើនជាង៦៥ឆ្នាំ​​។ ចំនួនភាគរយនៃបុរស និង ស្រី្តនៅក្នុងក្រុមចំនួនបីគឺប្រហាក់ប្រហែលគ្នា។

របាយប្រជាជននិងអាយុរបស់​ UN[]

ក្រាបពីរ៉ាមីតរបស់ប្រជាជនកម្ពុជានៅឆ្នាំ២០០៥
ចំនួនប្រជាជនសរុប អាយុចាប់ពី​ 0-14 (%) អាយុចាប់ពី 15-64 (%) អាយុចាប់ពី​ 65+ (%)
1950 4 346 42.2 55.1 2.7
1955 4 840 42.3 55.0 2.7
1960 5 433 42.5 54.8 2.7
1965 6 141 42.8 54.4 2.7
1970 6 938 43.2 54.0 2.8
1975 7 098 42.3 54.9 2.8
1980 6 506 39.0 58.1 2.9
1985 7 920 42.1 55.0 2.9
1990 9 532 43.8 53.4 2.8
1995 11 169 47.5 49.7 2.8
2000 12 447 41.6 55.4 3.00
2005 13 358 36.4 60.3 3.3
2010 14 138 31.9 64.3 3.8

ស្ថិតិនៃជីវិត

ការវាយតំលៃរបស់UN []

ឆ្នាំ កំនើតក្នុងមួយឆ្នាំ ស្លាប់ក្នុងមួយឆ្នាំ បំលាស់ប្ដូរក្នុងមួយឆ្នាំ CBR1 CDR1 NC 1 TFR 1 IMR1
1950-1955 208 000 109 000 99 000 45.4 23.8 21.6 6.29 165.1
1955-1960 232 000 113 000 119 000 45.2 22.1 23.1 6.29 152.0
1960-1965 260 000 118 000 142 000 44.9 20.4 24.5 6.29 139.5
1965-1970 287 000 127 000 160 000 43.9 19.4 24.5 6.22 130.0
1970-1975 280 000 158 000 122 000 39.9 22.5 17.4 5.54 180.9
1975-1980 227 000 272 000 - 45 000 33.4 40.0 -6.6 4.70 263.2
1980-1985 410 000 127 000 283 000 56.9 17.7 39.2 7.00 134.0
1985-1990 407 000 115 000 292 000 46.7 13.2 33.5 6.00 97.9
1990-1995 417 000 121 000 296 000 40.3 11.3 29.0 5.44 90.0
1995-2000 358 000 121 000 237 000 30.3 10.2 20.1 4.32 83.3
2000-2005 323 000 117 000 206 000 25.1 9.1 16.0 3.41 72.9
2005-2010 321 000 113 000 207 000 23.3 8.3 15.0 2.80 62.4
1 CBR =កំនើតលំបាក(ក្នុងចំនោម1000); CDR = ចំនួនអ្នកស្លាប់ដោយលំបាក (ក្នុង 1000); NC = មានបំលាស់ប្ដូរធម្មតា (ក្នុង 1000); TFR =អត្រាមរណសរុប (ចំនួនក្មេងជាស្រ្តី) IMR = អត្រាមរណនៃកំនើតក្មេងក្នុង 1000

}

កំនើតដែលល្អ

យោងទៅតាមការសិក្សា​និង​ការស្រង់សុខភាព[] ក្មេងដែលកើតមកមានកំនើតល្អនៅកម្ពុជាគឺមាន៣.០ជាស្រ្តីនៅឆ្នាំ២០១០។​នៅឆ្នាំ២០០០​មានក្មេងចំនួន៤.០ និងនៅឆ្នាំ២០០៥មាន៣.៤។​នៅទីក្រុងស្រី្តមានជាមធ្យម២.២បើធៀបទៅនិង៣.៣នៃក្មេងស្រីនៅតំបន់ជនបទ។​អត្រាកំនើតមកល្អមានកំរិតខ្ពស់គឺនៅខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ជាកន្លែងដែលមានស្រ្តីជាមធ្យម៤.៥​ ​ហើយតិចជាងនេះ​គឺនៅទីក្រុងភ្នំពេញដែលមានក្មេងស្រីជាមធ្យម​២.០។ យោងទៅតាមការយកព៌តមាននេះស្រ្តីនៅកម្ពុជាមានកូនជាមធ្យម៣នាក់។​ឃើញថាគ្រួរសានៅតាមតំបន់ជនបទ មានកំនើនច្រើនជាងនៅតំបន់ទីក្រុង​(៣.២ធៀបនិង២.៩)​​ហើយនៅទីក្រុងមានការសិក្សាច្រើនជាងនៅតំបន់ជនបទដោយសាគ្មានសាលារៀន(២.៨ធៀប៣.៥)។

កុមារ និងមូរណភាព

អត្រមរណក្មេង​នៅកម្ពុជាមានការថយចុះ[] ។ ថ្មីៗនេះអត្រាមរណមានត្រឹមតែ៤៥នាក់ក្នុងចំនោម១០០០នាក់សំរាប់ប្រាំឆ្នាំបើធៀបនិងការស្រាវជ្រាវនៅឆ្នាំ២០០៥មានចំនួន៦៦នាក់​និង​៩៥​នាក់នៅឆ្នាំ​២០០០។​អត្រាមរណនៅក្រោមអាយុ៥ឆ្នាំ​គឺមានការថយចុះ​ នៅឆ្នាំ២០០០​​មានចំនួន១២៤នាក់ ក្នុងចំនោម១០០០នាក់ និង​នៅឆ្នាំ២០០៥មាន៨៣នាក់ និងនៅឆ្នាំ​២០១០គឺមានត្រឹមតែ៥៤នាក់ប៉ុន្នោះ។ អត្រាស្លាប់បានថយចុះដោយសារតែម្ដាយមានការយល់ដឹងពីសុខភាព។​​ក្មេងដែលស្លាប់មានដូចជា កូនដែលម្ដាយមិនបានរៀនចប់អនុវិទ្យាល័យឬ​លើសនេះទៀត។​​ការអប់រំសុខភាពគឺពិតជាមានភាពខ្លាំងខ្លាមែន។​​មាន​មនុស្សស្លាប់៧៧នាក់ក្នុង​១០០០នាក់​ដែលជាក្មេងដែលក្រីក្របំផុត គ្មានផ្ទះសំបែង និង ២៣នាក់ក្នុងចំនោម១០០០នាក់ដែលជាកូនអ្នកមាន។ អត្រាមរណនៅជនបទមានច្រើនជាងនៅតំបន់ជនបទ។​មានដូចជា​ មាន៦៤នាក់ ស្លាប់ក្នុងចំនោម ១០០០នាក់នៅតំបន់ជនបទ និងនៅទីក្រុងមានចំនួន២២នាក់។​​​​អត្រាមរណអាចមកពីអវិកលកម្ម​ នៅតាមខេត្ត ។​អត្រាមរណមានពី១៣នាក់នៅភ្នំពេញ ៧៨នាក់នៅកំពុងឆ្នាំង និង​ខេត្តស្វាយរៀង​ក្នុងចំនោមមនុស្ស១០០០នាក់។

អាយុកាលជាមធ្យម

នៅឆ្នាំ១៩៥៩​អាយុកាលជាមធ្យមគឺ៤៤.២ឆ្នាំសំរាប់​បុរស និង​៤៣.៣ឆ្នាំសំរាប់ស្រ្តី។ នៅឆ្នាំ១៩៧០ អាយុកាលជាមធ្យម​មានការកើនឡើង២.៥ឆ្នាំ។​ឃើញថាស្រ្តីមានអាយុច្រើនជាងបុរសក្រោយពីបាន​យល់ដឹងពីសុខភាពនិង​ដឹងពីភាពជាម្ដាយ។

ជាតិពន្ធជាក្រុម

ខ្មែរ ៩០%​ វៀតណាម​៥% ចិន​ ១% និងប្រទេសផ្សេងៗទៀត៤%[]

  1. ១,០ ១,១ Population Division of the Department of Economic and Social Affairs of the United Nations Secretariat, World Population Prospects: The 2010 Revision
  2. ២,០ ២,១ National Institute of Statistics CAMBODIA DEMOGRAPHIC AND HEALTH SURVEY 2010
  3. CIA factbook