ប្រជាសាស្ត្រនៃកម្ពុជា
អត្ថបទនេះនិយាយអំពីមនុស្សនៅប្រទេសកម្ពុជា មានដូចជាចំនួនប្រជាជន ជាតិពន្ធុ កំរិតនៃការសិក្សា សុខភាពរបស់ប្រជាជន សេដ្ឋកិច្ច សាសនានិង បញ្ហាផ្សេងៗដែលជាប់ទាក់ទងនិងប្រជាពលរដ្ឋ។
ប្រជាជន
នៅចន្លោះឆ្នាំ១៨៧៤និង១៩២១ ប្រជាជនកម្ពុជាមានការកើនឡើងចន្លោះពី946,000 ទៅ 2.4មីលាន។នៅឆ្នាំ១៩៥០ ប្រជាជនមានការកើនឡើងពី3,710,107 នាក់ទៅ 4,073,967នាក់ និងនៅឆ្នាំ១៩៦២ វាមានការកើនឡើងដល់ 5.7 មីលាន។ ចាប់ពីឆ្នាំ១៩៦០ទៅឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាមានការកើនឡើង 2.2 % ក្នុងមួយឆ្នាំគឺជាកំនើនដ៏តូចបំផុតនៅអេស៊ានខាងត្បូង។នៅឆ្នាំ១៩៧៥ពេលដែលខ្មែរក្រហមកាន់អំនាចប្រជាជនមានប្រមាណ7.3 មីលាន។នៅក្នុងការសរុបនេះរបាយការណ៍ដែលបានកត់ចំនូនមនុស្សស្លាប់នៅឆ្នាំ១៩៧៥ដល់ឆ្នា១៩៧៨មានចំនួនមនុស្សស្លាប់ចំនួន១ទៅ២មីលាននាក់។នៅឆ្នាំ១៩៨១ PRK បានប្រមួលនៅចំនួនពិតប្រាកដគឺមានចំនួន 6.7 មីលាន ទោះបីជាចំនួនប្រជាជនមាន 6.3 មីលាន ទៅ 6.4 មីលានជាចំនួនប្រហែលមិនពិតក៏ដោយ។ ជាមធ្យមចំនួនប្រជាជនប្រចាំឆ្នាំគឺមានការកើនឡើងនៅឆ្នាំ១៩៧៨ដល់១៩៨៥គឺមានចំនួន២.៣%(មើលតារាងបន្ថែមA)។ នៅឆ្នាំ១៩៥៩មានប្រជាជន៤៥%ដែលមានអាយុក្រោម១៥ឆ្នាំ។នៅឆ្នាំ១៩៦២ មានការកើនឡើងតិចតួចគឺមានតែ៤៦%។នៅឆ្នាំ១៩៦២មានប្រជាជនប្រមាណ៥២%ដែលមានអាយុចាប់ពី ១៥ឆ្នាំទៅ៦៤ឆ្នាំ និងមានចំនួន២%ដែលមានអាយុ ច្រើនជាង៦៥ឆ្នាំ។ ចំនួនភាគរយនៃបុរស និង ស្រី្តនៅក្នុងក្រុមចំនួនបីគឺប្រហាក់ប្រហែលគ្នា។
របាយប្រជាជននិងអាយុ[១]
ចំនួនប្រជាជនសរុប | អាយុចាប់ពី 0-14 (%) | អាយុចាប់ពី 15-64 (%) | អាយុចាប់ពី 65+ (%) | |
---|---|---|---|---|
1950 | 4 346 | 42.2 | 55.1 | 2.7 |
1955 | 4 840 | 42.3 | 55.0 | 2.7 |
1960 | 5 433 | 42.5 | 54.8 | 2.7 |
1965 | 6 141 | 42.8 | 54.4 | 2.7 |
1970 | 6 938 | 43.2 | 54.0 | 2.8 |
1975 | 7 098 | 42.3 | 54.9 | 2.8 |
1980 | 6 506 | 39.0 | 58.1 | 2.9 |
1985 | 7 920 | 42.1 | 55.0 | 2.9 |
1990 | 9 532 | 43.8 | 53.4 | 2.8 |
1995 | 11 169 | 47.5 | 49.7 | 2.8 |
2000 | 12 447 | 41.6 | 55.4 | 3.00 |
2005 | 13 358 | 36.4 | 60.3 | 3.3 |
2010 | 14 138 | 31.9 | 64.3 | 3.8 |