Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:ពិសិដ្ឋ

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៧:៣១ ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩ ដោយ ABF (ការពិភាក្សា | ការរួមចំណែក) (Can you please: ផ្នែកថ្មី)

Latest comment: ១៦ ឆ្នាំ​មុន by ABF in topic Can you please

ស្វាគមន៍ការមកដល់វិគីភីឌាភាសាខ្មែរ។ យើងខ្ញុំសង្ឃឹមថាលោកនឹងរីករាយជាមួយការស្ថាបនាវិគីនេះអោយមានលក្ខណៈប្រសើរឡើង។ ប្រសិនបើលោកមានចំងល់​ឬត្រូវការជំនួយ សូមទំនាក់ទំនងអ្នកអភិបាលបានគ្រប់ពេលវេលា។ សូមអរគុណ។--គីមស៊្រុន ម៉ោង១០:៣៤ ថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០០៨ (UTC)Reply

អត្ថបទ​ជា​ភាសាខ្មែរ

ខ្ញុំ​បាន​អាន​ស្នាដៃ​ខ្លះ​របស់​អ្នក​បាន​សរសេរ ដែល​ដកស្រង់​ពី​សៀវភៅ​សិក្សា​មាន​ចំនួន​ច្រើន​គ្រាន់បើ​។ ដូច្នេះ​ខ្ញុំ​យល់ថា​អ្នក​ប្រហែល​ជា​ចូលចិត្ត​អាន​សៀវភៅ​ច្រើន​ ខ្ញុំ​សូម​ឲ្យ​អ្នក​ជួយ​សរសេរ​ក្នុង វិគីភីឌា​ភាសាខ្មែរ​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​សម័យ​អាណាច្រ​ភ្នំ (ហ្វូណន) ចេនឡា មហានគរ ... ។ អត្ថបទ​ទាំងនេះ​ទំនង​ជា​មាន​នៅក្នុង​កម្មវិធីសិក្សា​ដែល​អ្នក​បាន​រៀន​មិនខាន ព្រោះ​ខ្ញុំ​ឃើញ​ក្នុង​វិគីភីឌា​ភាសាអង់គ្លេស​មាន​សរសេរ​ពី​ប្រវត្តិសាស្ត្រ​ទាំង​នោះ​ តែ​បែរ​ជា​ខ្មែរ​យើង​ជា​ម្ចាស់​ប្រទេស​មិនមាន​សរសេរ​ជា​ភាសា​របស់​ខ្លួន​ទៅ​វិញ​។ --ធារិត ម៉ោង០៣:១១ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០០៨ (UTC)

Thankyou very much

THANKYOU SO MUCH ពិសិដ្ឋ for your Superb Translation effort!
I am very very Grateful.
May God Bless You!
In the future, if you want any of your favourite article to be translated into the Chinese language then I would certainly be glad help you.
Yours Sincerely, From --Jose77 ម៉ោង០៨:១៨ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

Re:បញ្ហារូបភាព

ចំពោះ​បញ្ហា​នេះ​ខ្ញុំ​ក៏​ពុំសូវច្បាស់ដែរ ចំពោះគោលការណ៍​របស់​ Wikimedia Commons ។ ប៉ុន្តែបើ​រូបភាព​ដែលយើង​បាន​អាប់ឡូត​ពិត​ជាកម្មសិទ្ធិ​របស់ ១០០% (មានន័យថា​វាជា​ឯកសារ​ដែលយើង​ជា​អ្នក​បង្កើតដោយ​ខ្លួន​យើងផ្ទាល់ យើងអាច​មានសិទ្ធិតវ៉ា​ចំពោះ​ការ​លុប​ឯកសារ​របស់យើង​) ។ ប្រសិន​គេ​រកឃើញ​ថា ​ឯកសារ​ដែល​យើង​បាន​អាប់ឡូតយកពី​គេហទំព័រ​នានា​ ឬ តាមរយះ​ការស្វែងរក​តាម Google ដែលមិនបានទទួល​ការ​អនុញ្ញាតពី​ម្ចាស់កម្មសិទ្ធិ ក៏គេ​ប្រហែលជា​មិនអនុញ្ញាត​ដែរ។ តែ​បើ​ជា​រូបភាព​ស្កេន (Scan) ចេញពីសៀវភៅ យើងគួរ​តែជ្រើសរើស License ដែល​ត្រូវនឹង​ឯកសារ និង​បញ្ជាក់ថា​វា​អាចប្រើប្រាស់ដោយសេរីបាន​មិន​មាន​ការ​ហាមឃាត់ទេ។

ឧទាហរណ៍​រូបភាព​ដែល​ខ្ញុំ​បានស្កេន និង​ ពិនិត្យមើល License របស់វា។

ឯកសារ:ក្រដាសប្រាក់ ១០០០៛ (ខ្នង).jpg

និង​រូបភាពស្កេន​របស់អ្នក​ប្រើប្រាស់​ផ្សេងៗទៀត

​ -Kiensvay ម៉ោង១៤:១៨ ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

សញ្ជាតិខ្មែរ

សួស្ដី ពិសិដ្ឋ! សូមអរគុណ​ណាស់ ដែលប្អូនបាន​ខិតខំ​ចំណាយពេលវេលា​ដ៏​មានតម្លៃ​ជួយ​សរសេរ​អត្ថបទ​ជាច្រើន​នៅក្នុង​វិគីភីឌាភាសាខ្មែរ​។ សូ​មឲ្យ​ប្អូន​ខិតខំបន្ត​ការសិក្សាស្រាវជ្រាវ​ថែមទៀត ដើម្បី​បង្កើន​ចំណេះដឹង​សម្រាប់​ខ្លួនឯង​ផង និង សម្រាប់​សង្គមជាតិ​ផង ពិសេស​លើកកម្ពស់​ភាសាខ្មែរ​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សូមរំលឹក​ប្អូន​រឿងមួយ​គឺ​៖ សញ្ជាតិខ្មែរ មិនសញ្ជាតិកម្ពុជា​ទេ យោងទៅតាម​អ្វី​ដែល​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ប្រើ ឧទា. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម​។ --ធារិត ម៉ោង១១:២១ ថៃ្ងព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

អាម៉ុក និង អាម៉ុកត្រី

អាម៉ុក និង អាម៉ុកត្រីតើខុសគ្នាដែរឬទេ? ខ្ញុំ​ឃើញ​នៅ​វិគី​អង់គ្លេស​មាន​អត្ថអំពីអាម៉ុកត្រី (Amok trey) ។ ប្រសិនបើដូចគ្នា យើងអាចភ្ជាប់ទៅវិគី​អង់គ្លេស​និង​មានរូបភាពដែល​អាច​ប្រើ​​​ក្នុងវិគីខ្មែរបាន។ --Kiensvay ម៉ោង០៩:៣៨ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

សួរស្តីពិសិដ្ឋ

ពិសិដ្ឋនឹងក្លាយជាអ្នកអភិបាលក្នុងពេលឆាប់ៗនេះ។ ខ្ញុំសូមអបអរសាទរ៕ បន្ទាប់ពីពិសិដ្ឋក្លាយជាអភិបាល ពិសិដ្ឋមានសិទ្ធិជាច្រើនក្នុងការកែប្រែឬការពារឬលុប អត្ថបទ......................... សូមពិសិដ្ឋ ខំប្រឹងសរសេរអត្ថបទល្អៗបន្តទៀត......................... --T-Rithy ម៉ោង១០:៥៣ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

អត្ថបទទុំទាវ

អត្ថបទនេះនឹងត្រូវលុប ប្រសិនបើពិសិដ្ឋដាក់ទុកចោលជាភាសាបរទេស។ ក្នុងកមឡុងពេល១អាទិត្យទៅ១ខែ បើនៅដដែលវានឹងត្រូវលុប។ សូមអភ័យទោស --T-Rithy ម៉ោង១០:៥៣ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

ក្លាយជាអ្នកអភិបាលហើយ

គឹមស្រ៊ុន បានផ្តល់សិទ្ឋិដល់ពិសិដ្ឋនូវងារជាអភិបាលថ្មីហើយ ។ អបអរសាទរ --T-Rithy ម៉ោង១១:១៨ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

សូមអបអរសាទរ​ដែល​ពិសិដ្ឋ​​បាន​ក្លាយ​ជា​អភិបាល​។ ខ្ញុំសង្ឃឹមថាពិសិដ្ឋ​នឹង​ពាំនាំ​នូវ​អត្ថបទ​ល្អៗ​​ មក​សរសេរ​ក្នុង​វិគីភីឌា​ខ្មែរយើង។--Phearahak ម៉ោង១២:០០ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

សួស្តី​ពិសិដ្ឋ។ យើង​មាន​អត្ថបទ​ស្តី​ពី​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួច​ហើយ​។ សូមពិសិដ្ឋ​ពិនិត្យ​និង បញ្ចូល​វា​ឲ្យ​នៅសល់​តែមួយ។ ចំពោះ​អត្ថបទ​ផ្សេង​ទៀត​សូម​មើល​តាម​ចំនាត់ថ្នាក់​ក្រុម​ប្រទេស​កម្ពុជា​​--Phearahak ម៉ោង១០:២០ ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

ទំព័រគំរូ (Template)

សួស្តីពិសិដ្ឋ! There are some help in English

  1. en:Help:Template
  2. en:Help:Advanced templates

ទំព័រ​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹក​ញាប់​ដើម្បី​បន្ថយ​ទំហំ​ទំព័រ ជៀសវាង​ការ​សរសេរ​នូវ​ខ្លឹមសារ​ដដែល​ក្នុង​ទំព័រ​ច្រើន​ដែល​ប្រើ​កូដ ឬ ឃ្លា​ដដែលៗ។ ឧទហារណ៍៖ ប្រសិន​បើ​ពិសិដ្ឋ​បង្កើត​ទំព័រ​មួយ​សំរាប់​ភ្ជាប់​ links នៃ​​រឿងកុលាបប៉ៃលិន​ដោយ​បង្កើត​ទំព័រ៖ ទំព័រគំរូ:រឿងកុលាបប៉ៃលិន ។ បន្ទាប់​ពី​បង្កើត​ទំព័រ​នេះ​រួច យើង​គ្រាន់តែ​សរសេរ​{{រឿងកុលាបប៉ៃលិន}} នោះ​ខ្លឹមសារ​ដែល​មាន​ក្នុង​ទំព័រគំរូ:រឿងកុលាបប៉ៃលិន នឹង​លេចឡើង​នៅ​គ្រប់​ទំព័រ​ឬអត្ថបទ ដែល​មាន​បង្កប់​កូដ​{{រឿងកុលាបប៉ៃលិន}}​។ ពិសិដ្ឋ​អាច​សង្កេត​ក្នុង​អត្ថបទ កំនាព្យខ្មែរ នៅ​ផ្នែក​ខាងក្រោម​នៃ​ទំព័រ​ពេល​ចុច​កែប្រែ មាន​ទំព័រគំរូ​ចំនួន​ពីរ​ដែល​បាន​បង្កប់​ក្នុង​ទំព័រ​នេះ​​គឺ {{ប្រភេទកំនាព្យខ្មែរ}} និង {{កម្ពុជា}} ។ នេះ​ជាទំព័រ​ដែល​ប្រើ​ទំព័រគំរូ:កម្ពុជា។ យើង​អាច​ចំនេញ​ពេល​និង អាច​កាត់​បន្ថយ​នៅ​ទំហំ​ទំព័រ​ជា​ដោយ​គ្រាន់​តែ​បង្កើត​ទំព័រគំរូ​មួយ​ដែល​ចាប់ផ្តើម​ដោយ ទំព័រគំរូ:ឈ្មោះ​ទំព័រ​ដែល​យើង​ចង់​បង្កើត រួច​យកវាទៅ​ដាក់​ក្នុង​ទំព័រ​ឬ​អត្ថបទ​ដែល​ចង់​ដោយ​បញ្ចូល​កូដ {{ឈ្មោះ​ទំព័រ​ដែល​យើង​ចង់​បង្កើត}}រូច​នោះ។ --Kiensvay ម៉ោង១២:៥៧ ថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

Re:បង្កើតប្រអប់Info

ពិសិដ្ឋ​អាច​​ប្រាប់​​ខ្ញុំ​បាន​ទេ តើ​ប្រអប់Infoណាមួយ? នៅ​ក្នុង​វិគី​ខ្មែរ​​មាន​ប្រអប់​info ជា​ច្រើន​ដូច​ជា​{{Infobox Musician}}, {{Infobox Person}} ជា​ដើម។ យើង​ក៏​អាច​សរសេរ​កូដ​ទាំង​នោះ​ជា​ភាសា​ខ្មែរ​ដែរ ប៉ុន្តែ​កូដ​នៃ​ទំព័រ​គំរូ​ទាំង​នោះ​ភាគច្រើន​ចំលង​មក​ពី​វិគី​ភាសា​​អង់គ្លេស។ នៅ​ក្នុង​វិគី​អង់គ្លេស អ្នក​បង្កើត​វា​ជា​ទូទៅ​គេ​រៀបរាប់​អំពី​របៀប​ប្រើ​វា​នៅ​ទំព័រ​ទាំង​នោះ។ --Kiensvay ម៉ោង១២:៣៦ ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

ការបកស្រាយ

ខ្ញុំបានឃើញ​វិចាររបស់អ្នកទាំងអស់គ្នា តាមរយៈអ៊ីមែលដែលវិគីភីឌាបានផ្ញើអោយខ្ញុំ។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ធារិត ពិសិដ្ឋ និង ភារ៉ា ដែលបានស្នើសុំអោយខ្ញុំគិតម្ដងទៀតពីការ​សំរេចចិត្ត​លាលែងពីតំនែង​របស់ខ្ញុំ។ អ្នកទាំងអស់គ្នាប្រហែលជាមាន​ការយល់ច្រលំអំពីមូលហេតុដែល​ខ្ញុំបានលាលែងពីតំនែងនេះ។ ការចោទប្រកាន់ និង ការជេរប្រមាថពីសហគមន៍​អ្នកប្រើប្រាស់ភាសាខ្មែរគឺជារឿងចៀសមិនផុត សំរាប់អ្នកដែលហ៊ានធ្វើការលើវិគីភីឌាភាសាខ្មែរនេះ។ ខ្ញុំបានត្រៀមផ្លូវចិត្តរួចជាមុនរួចទៅហើយនៅពេលខ្ញុំចាប់ផ្ដើមប្រលូក ក្នុងវិគីភីឌាភាសាខ្មែរនេះ ហេតុនេះខ្ញុំក៏សូមជំរាបដល់អ្នកទាំងអស់គ្នាអោយជ្រាបជាមុននិងត្រៀមផ្លូវចិត្តជាមុនផងដែរ។ សំរាប់ខ្ញុំដែលបានឆ្លងកាត់ការខ្វែងគំនិត ការជេរប្រមាថ ការរិះគន់ ទាំងមានមូលដ្ឋាននិងគ្មានមូលដ្ឋានច្បាស់លាស់ ការរិះគន់មួលបង្កាច់​នៅក្នុងប្លក់លោកទឹមបឿន មិនមានអ្វីអស្ចារ្យ​និងមានកំលាំងធ្វើអោយខ្ញុំលាឈប់ពីតំនែងទេ។ និយាយដោយត្រង់ ពួកខ្ញុំធ្លាប់មានជំលោះខ្វែងគំនិតជាងនេះទៅទៀតជាមួយខ្មែរមួយចំនួន នៅពេលពួកខ្ញុំធ្វើបដិវត្ដន៍វិគីភីឌាភាសាខ្មែរ​​ជំនាន់ទី២មកជំនាន់ទី៣នេះ បន្ទាប់ពីការពារវិគីភីឌាភាសាខ្មែរ​ពីការបំផ្លិចបំផ្លាញពីសំនាក់ជនជាតិថៃជ្រុលនិយម​មួយចំនួន។

ខ្ញុំសូមលើកយកមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើអោយខ្ញុំសំរេចចិត្តលាលែងពីតំនែង៖

១. «វិគីភីឌាភាសាខ្មែរ ជាសព្វវចនាធិប្បាយសេរី» វាមិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទាំងអស់។ ការគ្រប់គ្រងរបស់ពួកខ្ញុំគឺផ្អែកលើអ្វីដែលពួកខ្ញុំយល់ថាត្រឹមត្រូវ។ ប៉ុន្តែពួកខ្ញុំទទួលស្គាល់ថាពួកខ្ញុំមិនមែន​មិនមានកំហុសទេ។ ហេតុនេះការលាលែងរបស់ពួកខ្ញុំអាចជាឱកាសសំរាប់អ្នកក្រោយដែលចង់មកសរសេរភាសាខ្មែរ​តាមរបៀបដែលពួកគេយល់ថាត្រឹមត្រូវ។

២. ខ្ញុំអោយតំលៃលើ​លទ្ធិប្រជាធិបតេយ្យ ថ្វីត្បិតទង្វើកន្លងមកមួយចំនួនរបស់ខ្ញុំ មានលក្ខណៈដាច់ខាតក៏ដោយ។ នៅពេលដែលអ្នកឈរជាអ្នកដឹកនាំ អ្នកនឹងយល់ថាការសំរេចអត្តនោម័ត​នឹងក្លាយជាការចាំបាច់ក្នុងកាលៈទេសៈមួយចំនួន តួយ៉ាងដូចជាការដោះ​ស្រាយជំលោះ និងការខ្វែងគំនិតគ្នាដែលមិនអាចសំរបតាមគំនិតណាមួយ នោះខ្លួនយើងផ្ទាល់ត្រូវតែដាច់ចិត្តសំរេចយកគំនិតមួយណាក្នុងចំនោមនោះដែលយើងខ្លួនឯងយល់ថាត្រឹមត្រូវ។ ជាទូទៅខ្ញុំតោងព្យាយាមធ្វើយ៉ាងណាអោយគំនិត​ទាំងឡាយឯកភាពគ្នា មុននឹងសំរេចប្រើសិទ្ធសំរេចអត្តនោម័តនេះ។ ការប្រើអំនាចបែបនេះ មិនមែនខុសឆ្គងនឹងលទ្ធិប្រជាធិបតេយ្យទេ។ ផ្ទុយទៅវិញបើយើងគិតថា នរណាក៏អាចធ្វើអ្វីៗតាមតែអំពើចិត្ត នោះប្រជាធិបតេយ្យនឹងក្លាយជាអនាធិបតេយ្យទៅវិញ។ យោងតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំក៏យល់ស្របថា​ការផ្ទេរសិទ្ធគ្រប់គ្រង​និងសំរេចអត្តនោម័តគួរតែធ្វើឡើងជាទៀងទាត់។ ពួកខ្ញុំបានកាន់កាប់វិគីភីឌា​ខ្មែរតាមរបៀបពួកខ្ញុំយូរហើយ ហេតុនេះវាជាពេលសមគួរសំរាប់កំនែទំរង់។

៣. កន្លងមកមជ្ឍដ្ឋានអ្នកប្រើប្រាស់វិគីភីឌាភាសាខ្មែរ មានការមិនពេញចិត្តច្រើនជាមួយពួកខ្ញុំ ដែលបានដើរលុបអត្ថបទមួយចំនួន។ពាក្យអាស្រូវមិនមែនជារឿងល្អទេ ពេលដែលវាឆ្លងពីមាត់មួយទៅមាត់មួយ។ ដើម្បីស្ដារមុខមាត់ និង ប្រជាប្រិយភាពរបស់វិគីភីឌាភាសាខ្មែរ ពួកខ្ញុំដែលជាដើមហេតុនៃរឿងអាស្រូវ គួរតែទទួលយកទំនួលខុសត្រូវនិងធ្វើពលិកម្មខ្លួនឯង ដោយការលាលែងពីតំនែងនេះ។ ធ្វើបែបនេះប្រហែលជានឹងមានអ្នកមានចិត្តចូលមកចូលរួមអភិវឌ្ឍវិគីភីឌាច្រើនជាមិនខាន។

៤. មូលហេតុផ្ទាល់ខ្លួន គឺដោយសារពេលវេលានិងកំលាំងកាយចិត្តខ្ញុំមិនអំនោយផល សំរាប់បន្តតំនែងនេះតទៅទៀត។

បន្តទៅនេះខ្ញុំសូមផ្ដល់ដំបូន្មានមួយចំនួនដល់អ្នកអភិបាលដែលនៅមានសកម្មភាពដូចតទៅ៖

១. សូមធ្វើការងារដោយអត់ធ្មត់ និងដោះស្រាយបញ្ហានិងការខ្វែងគំនិតដោយវិធីសន្តិវីធីបំផុត។ យើងជាអ្នកអភិបាល ដែលខុសពីអ្នកប្រើប្រាស់ធម្មតា ត្រូវតែមានទំនួលខុសត្រូវខ្ពស់ថា រាល់អ្វីដែលយើងធ្វើនិងសំរេច ឆ្លុះបញ្ចាំងពីឆន្ទៈវិគីភីឌាភាសាខ្មែរនេះ។

២. សូមចៀសវាងដាច់ខាតការប្រើប្រាស់ពាក្យអសុរស ប្រមាថ និងធ្វើអោយដៃគូសន្ទនាមានការខឹងសម្បាឬស្អប់គំគួន។ សេរីភាពក្នុងការបញ្ចេញមតិ​គួរតែត្រូវបានលើកតំកើង ប៉ុន្តែការប្រើពាក្យមិនសមរម្យដូចរៀបរាប់ខាងដើមនេះមិនគួរទុកអោយមាននៅក្នុងទំព័រណាមួយទាំងអស់ក្នុងវិគីនេះ។ ពួកយើងជាអ្នករៀនសូត្រ ការប្រើប្រាស់ពាក្យសំដីជាកត្តាសំខាន់បំផុត​សំរាប់អោយគេគោរពឬមិនគោរព។

៣. ការសរសេររបស់ភាសាខ្មែរមានការវិវត្តន៍។ វចនានុក្រមសម្ដេចជួនណាតជាគោលសំខាន់មែនហើយ ប៉ុន្តែយើងក៏មិនគួរអភិរក្សពេកដែរ។ ជាធម្មតាភាសាណាក៏ដោយតែងតែ​មានការវិវត្តន៍តាមសម័យកាល ដោយយោងតាមការស្រនុកសរសេរ​និងអានរបស់មនុស្ស។ គួរកត់សំគាល់ត្រង់នេះផងដែរណា មួលហេតុនេះជាដើមហេតុចំបង​គេរបស់មនុស្សក្នុងការបង្កើតអក្សរ។ បុព្វបុរសបង្កើតអក្សរសំរាប់អ្វី? គឺសំរាប់ងាយស្រួលកត់ត្រាសំលេង។ ច្បាប់ក្បួនគ្រឹះតោងតែមានហើយ តែការវិវត្តន៍ក៏មិនអាចបដិសេដទាំងស្រុងបានដែរ។ បើគ្មានការវិវត្តន៍ទេ ម៉្លេះសមខ្មែរយើងប្រើប្រាស់អក្សរខ្មែរបុរាណ​តាំងពីសម័យអង្គរមកម៉្លេះ។ បញ្ហាថ្មីកើតឡើងនៅពេលដែលការវិវត្តន៍ជ្រុលហួស។ យើងអ្នកអភិបាលជាចាំបាច់ត្រូវមានវិចារណញ្ញាណក្នុងការសំរេច​និងថ្លឹងថ្លែងរកលំនឹងរវាងការវិវត្តន៍និងការអភិរក្សនេះ។ ថ្ងៃក្រោយទៅក្រៅពីវចនានុក្រមសម្ដេចជួនណាត វិគីភីឌាភាសាខ្មែរក៏អាចក្លាយជាគោល ជាឯកសារយោងសំរាប់ការសរសេរភាសាខ្មែរទៅថ្ងៃមុខដែរ។ ខ្ញុំសូមបញ្ចេញមតិផ្ទាល់ខ្លួនពីការសរសេរបែបសម្ដេចជួនណាត និងការសរសេរតាមរបៀបថ្មីដែលឆ្លងកាត់​ខេមរយានកម្ម។ របៀបសរសេរទាំង២ មិនមានមួយណាខុសទេ។ គួរតែគោរពយកការសរសេរទាំង២។ ការសរសេរបែបព្យាង្គតំរួត ឬ ការសរសេរ មិនគិតសំលេង អ ឬ អ៊ ដែលនាំមុខ ជាលក្ខណៈសំគាល់ការសរសេរភាសាខ្មែរ​សម័យដើមសតវត្សរ៍ទី២០។ ការសរសេរព្យាង្គរាយជាការសរសេរបែបទំនើប ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ​នៅក្នុងសៀវភៅសិក្សា កាសែត និងឯកសារផ្លូវការរួមទាំងរដ្ឋធម្មនុញ្ញផងដែរ។ គេអាចដឹងពីសម័យកាលរបស់អត្ថបទមួយ តាមរយៈការសង្កេតរបៀបសរសេររបស់វា។ វាជារសជាតិដែលបង្កប់ បន្ថែមលើអត្ថន័យរបស់អត្ថបទមួយ។ ជារួមខ្ញុំសូមអោយអ្នកអភិបាលទាំងអស់មានភាពទន់ភ្លន់ផ្នែកគំនិត ដោយមិនប្រកាន់ខ្ជាប់ពេកដោយសំរេចយកតែការសរសេរមួយគត់នោះ។ វចនានុក្រមសម្ដេចជួនណាត ត្រូវបានបង្កើតតាំងពីយូរហើយ ហេតុនេះពាក្យមួយចំនួនដែលបង្កើតថ្មី អាចថាខុសដែរឬទេ?។ ត្រង់នេះគឺវិគីភីឌាភាសាខ្មែរនេះហើយដែលគួរចូលខ្លួន មកធ្វើជាឃ្លាំងកត់ត្រាទុកពាក្យបង្កើតថ្មីទាំងនេះ។ វិគីភីឌាភាសាខ្មែរជាវចនានុក្រមទំនើប ហេតុនេះការសរសេរក៏គួរប្រើរបៀបសរសេរទំនើប ដែលការណ៍នេះឆ្លុះបញ្ចាំងពីសម័យកាល​របស់វិគីភីឌាភាសាខ្មែរនេះ។ លើកលែងតែអត្ថបទសរសេរពីសម័យមុន គួររក្សាទុកអោយដូចឯកសារដើម។

ជាចុងបញ្ចប់ ខ្ញុំសូមបង្ហាញការសោកស្តាយជាខ្លាំង ក្នុងការលាលែងពីតំនែងនេះ។ និងសូមអភ័យម្ដងទៀតដែលធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។ ខ្ញុំលាលែងពីតំនែងជាអភិបាលមែន ប៉ុន្តែមិនមែនមានន័យថាខ្ញុំបោះបង់ចោលវិគីភីឌាភាសាខ្មែរទេ។ ខ្ញុំនឹងបន្តរួមចំនែកក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ ប៉ុន្តែខ្ញុំសូមដកខ្លួនពីសិទ្ធស្វ័យសំរេចផ្សេងៗ។ សូមទទួលយកសេចក្ដីរាប់អានអំពីខ្ញុំ។ (បញ្ជាក់៖ ការបញ្ចេញមតិយោបល់ខាងលើជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដមិនទទួលយកការពិភាក្សាបន្ថែមវែងឆ្ងាយតទៅទៀតទេ។ លោកអ្នកអាចយល់ស្រប ឬ មិនខ្វល់ខ្វាយពីវា តាមតែការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នក)។ --គីមស៊្រុន ម៉ោង១៤:៣៤ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

Can you please

review this changes on your own? Thanks and sorry for the trouble, ABF ម៉ោង១៧:៣១ ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩ (UTC)Reply